ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងសិក្សាក្នុងការរៀបចំទីតាំងឃុំឃាំងថ្មីបន្ថែមទៀត ខណៈក្នុងពេលបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង ។
ឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អាស្រ័យដោយការរឹតបន្តឹង ការអនុវត្តច្បាប់ និងការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធស្គេមអនឡាញ , គ្រឿងញៀន , សកម្មភាពក្មេងទំនើង និងបទល្មើសនានាទូទៅមួយចំនួនទៀត ចំនួនជនជាប់ឃុំមានចំនួនកើនឡើង។

ឯកឧត្តម អគ្គនាយក បន្ថែមថា ឋិតក្នុងស្ថានភាពចង្អៀតណែននេះ ជនជាប់ឃុំនៅតាមមណ្ឌលឃុំឃាំង និងពន្ធនាគារ គឺជាដើមចម នៃបញ្ហាប្រឈមក្នុងការគ្រប់គ្រងពន្ធនាគារ មានជាអាទិ៍ ជួបការលំបាកច្រើនដល់ការរៀបចំឃុំឃាំង មិនអាចអនុវត្តពេញលេញតាមគោលការណ៍ច្បាប់ ឬបទដ្ឋានកំណត់ក្នុងការបែងចែកឃុំតាមប្រភេទបទល្មើស , តាមចំណាត់ថ្នាក់សន្តិសុខ , ការឃុំឃាំងបែបអ្នកមានជម្ងឺឆ្លង និងបង្កផលប៉ះពាល់បញ្ហាសន្តិសុខដល់ជនជាប់ឃុំ ជាដើម ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំនៅទូទាំងប្រទេសមានសរុប ៦៧,៦៧៧នាក់ ក្នុងនោះស្ត្រីមាន ៤,៥៣០នាក់ ។ ជនត្រូវចោទមាន២២ភាគរយ , ជនជាប់ចោទ១០ភាគរយ , ពិរុទ្ធជន ៣៧ភាគរយ និងទណ្ឌិតចំនួន៣១ភាគរយ ។
ក្នុងនោះដែរ អនីតិជនមានចំនួន ៣,០៤៧នាក់ និងជនបរទេសមានចំនួន ៧,៤៣៤នាក់ដែលមាន៤៧សញ្ជាតិ ។ បទល្មើសស្គេមអនឡាញមានចំនួន ២,៥៥៤នាក់ និងក្មេងទំនើងមានចំនួន ៣,០១០នាក់ ៕ អត្ថបទ ៖ លីហេង




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣