ព័ត៌មាន
ពលរដ្ឋនៅតំបន់ថ្មដា ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា
ជាថ្មីម្តងទៀត ពលរដ្ឋរស់នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យដកថយចេញពីទឹកដីកម្ពុជា។
ពលរដ្ឋរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យដឹងថា ពេលឃើញយោធាថៃបានដាក់ទូរកុងតឺន័រ បន្លាលួស និងពង្រាយកងទ័ពនៅតំបន់ថ្មដាគឺមានអារម្មណ៍ឈឺចាប់ ព្រោះទីនេះជារបស់ទឹកដីកម្ពុជា។លើសពីនេះ ពលរដ្ឋទាំងនោះ ទទូចដល់អន្តរជាតិឱ្យដាក់សម្ពាធលើប្រទេសថៃដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយងាកមកដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។
(ពលរដ្ឋបានបង្ហាញអារម្មណ៍សោកស្ដាយដែលបាត់បង់ទីកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ឥឡូវប្រែជាស្ងាត់ ការលក់ដូរក៏ស្ងាត់ដែរ។ ចង់ឱ្យពួកថៃយកទូកុងទីន័រ បន្លាលួសចេញវិញ ដើម្បីពលរដ្ឋអាចរកស៊ីបានដូចដើមវិញ តែមិនដឹងថាពេលណាពួកថៃនឹងយកចេញនោះទេ។ ប្រជាពលរដ្ឋខ្មែរនៅតំបន់នេះឥឡូវពិបាកណាស់ ដោយសារថៃវាធ្វើបាបរហូត ពលរដ្ឋរស់នៅក្រោមហានិយភ័យ ។ ពលរដ្ឋមានតែរង់ចាំលទ្ធផលនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។ ជឿជាក់ថារាជរដ្ឋាភិបាល នឹងអាចដោះស្រាយបញ្ហានេះបានដោយសន្តិភាព ដើម្បីប្រជាពលរដ្ឋមានឱកាសរកស៊ីបន្តទៅមុខកែប្រែជីវភាពឡើងវិញ។)
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់ កម្លាំងនោះឡើយ។អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣