Connect with us

ព័ត៌មាន

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៦៣%ហើយ

បន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យកំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនដំណើការ ដោយសម្រេចបានលទ្ធផលជារួម៦៣%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦។

កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គ្រោងរួចរាល់នៅអំឡុង២០២៧ខាងមុខ។

សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ជាពិសេសកាត់បន្ថយការហុយដីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia