ព័ត៌មាន
ក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តគម្រោង EMPOWER ដើម្បីជួយពលរដ្ឋខ្វះខាតក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ដែលផ្តោតលើការជួយលើគ្រួសារក្រីក្រ ដើម្បីគាំទ្រលើការដាំដុះបន្លែ និងការចិញ្ចឹមសត្វ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់កម្មវិធីសិក្ខាសាលា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា គម្រោង(EMPOWER) គឺជាកិច្ចអន្តរាគមន៍ប្រវត្តិសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម ដោយមានរយៈពេល៦ខែ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៦ គ្របដណ្តប់លើខេត្តគោលដៅចំនួន១៦ និងក្រុង/ស្រុក ចំនួន២៥ ហើយគម្រោងនេះផ្តោតលើការជួយលើគ្រួសារក្រីក្រកម្រិត១ និងកម្រិត២ សរុបចំនួន ២ម៉ឺន ៦ពាន់គ្រួសារ រួមមាន៖ ការគាំទ្រការដាំបន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ស្រែ ចង្រិត ឃ្មុំ និងការបណ្តុះផ្សិត។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ប្តេជ្ញាចិត្តក្នុងការដាក់នូវធនធានរួម មធ្យោបាយរួមអនុវត្តការងារគម្រោងនេះ ប្រកបមានភាពបុរេសកម្ម យល់ច្បាស់ពីគោលដៅអនុវត្តការងារ ការធ្វើផែនការអាជីវកម្មដល់កសិករ ធ្វើយ៉ាងណាអនុវត្តអោយឱ្យប្រសិទ្ធភាព លឿនរហ័ស សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មានប្រាក់ចំណូល និងមាននិរន្តរភាពសេដ្ឋកិច្ច៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣