ព័ត៌មាន
គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ
បន្ទាយមានជ័យ ៖ ក្នុងពេលកំពុងស្នាក់នៅភូមិរងចាំ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សិស្សានុសិស្ស ត្រូវបានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ស្របពេលបរិយាកាសសិក្សាក៍ល្អជាងការស្នាក់នៅជំរំភៀសសឹកផងដែរ។
លោកនាយក និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាបន្ទាយមានឬទិ្ធ ស្ថិតនៅភូមិរងចាំ នៅរសៀលថ្ងៃទី១០ខែកក្កដានេះ បានប្រាប់BTVឲ្យដឹងថា ទោះស្ថិតក្នុងពេលណាក៍ដោយ ជាពិសេសក្នុងពេលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយភាគីថៃ ការអប់រំនៅតែមានសារៈសំខាន់ ដើម្បីកងសាងមូលធនមនុស្សរួមចំណែកការសាងប្រទេសជាតិឱ្យរីកចម្រើន នឹងមានភាពរឹកមាំ ម្លោះហើយជារៀងរាល់ថ្ងៃនេះ គឺបានយកចិត្តទុកដាក់អប់រំ ទាំងចេះដឹង និងសីលធម៌ ដល់សិស្សានុសិស្សកំពុងស្នាក់នៅភូមិរងចាំ។
សិស្សានុសិស្សបានលើកឡើងដែរថា ពេលមករៀននៅសាលាក្នុងភូមិរងចាំ គឺបរិយាកាសល្អជាងជំរំភៀសសឹក ហើយលោកគ្រូ អ្នកគ្រូ ក៍នៅតែបន្តយកចិត្តទុកដាក់អប់រំដូចជា៖ ការអាន សរសេរ គណិតវិទ្យា និងការផ្តល់ដំបូន្មានល្អជាងច្រើនទៀត។ សិស្សានុសិស្សទាំងនោះបន្តថា ទោះបីលូវមានសាលាល្អជាងមុនក្តី តែចិត្តនៅតែនឹងផ្ទះសំបែង និងសាលារៀនធ្លាប់រៀននៅភូមិកំណើត។
បើតាមរបាយការណ៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែកក្កដានេះ នៅភូមិរងចាំ ចាប់ពីទី១ដល់ទី៦ មានសាលារៀនចំនួនប្រាំ ចាប់ពីបឋមសិក្សារហូតដល់អនុវិទ្យាល័យ ដោយមានសិស្សានុសិស្សសរុបចំនួនជាង១ពាន់៧រយនាក់ ក្នុងនោះស្រីមានចំនួនជាង៨ពាន់នាក់។
អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣