Connect with us

ព័ត៌មាន

គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ

បន្ទាយមានជ័យ ៖ ក្នុងពេលកំពុងស្នាក់នៅភូមិរងចាំ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សិ​​ស្សា​​នុសិ​​​​​​​​ស្ស ត្រូវបានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ស្របពេលបរិយាកាសសិក្សាក៍​​​​ល្អជាងការ​​​​ស្នាក់នៅជំរំភៀសសឹកផងដែរ។

លោកនាយក និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាបន្ទាយមានឬទិ្ធ ស្ថិតនៅភូមិរងចាំ នៅរសៀលថ្ងៃទី១០ខែកក្កដានេះ បានប្រាប់BTVឲ្យដឹងថា ទោះស្ថិតក្នុងពេលណាក៍ដោយ ជាពិសេសក្នុងពេ​​លប្រ​​​​ទេសកម្ពុជាមានជម្លោះព្រំដែនជាមួយភាគីថៃ ការអប់រំនៅតែមានសារៈសំខាន់ ដើម្បីកងសាងមូលធ​នម​នុ​​ស្សរួមចំណែកការសាងប្រទេសជាតិឱ្យរីកចម្រើន នឹងមានភាពរឹកមាំ ម្លោះហើយជារៀងរាល់ថ្ងៃនេះ គឺបា​​នយកចិត្តទុ​​ក​​​ដា​​​ក់អ​​​ប់រំ ទាំងចេះដឹង និងសីលធម៌ ដល់សិស្សានុសិស្សកំពុងស្នាក់នៅភូមិរងចាំ។

​សិស្សានុសិស្សបានលើកឡើងដែរថា ពេលមករៀននៅសាលាក្នុងភូមិរងចាំ គឺបរិយាកាសល្អជាងជំ​​រំ​​ភៀ​​ស​​​សឹក ហើយលោកគ្រូ អ្នកគ្រូ ក៍នៅតែបន្តយកចិត្តទុកដាក់អប់រំដូចជា៖ ការអាន សរសេរ គណិតវិទ្យា និងការផ្តល់ដំបូន្មានល្អជាងច្រើនទៀត។ សិស្សានុសិស្សទាំងនោះបន្តថា ទោះបីលូវមានសាលាល្អជាងមុនក្តី​​​​ តែ​​ចិត្តនៅតែនឹងផ្ទះសំបែង និងសាលារៀនធ្លាប់រៀននៅភូមិកំណើត។

បើតាមរបាយការណ៍ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែកក្កដានេះ នៅ​​ភូមិរងចាំ ចាប់ពីទី១ដល់ទី៦ មានសាលារៀនចំនួនប្រាំ ចាប់ពីបឋមសិក្សារហូតដល់អនុវិទ្យាល័យ ដោ​​យ​​​​​មា​​​ន​​​សិស្សានុសិស្សសរុបចំនួនជាង១ពាន់៧រយនាក់ ក្នុងនោះស្រីមានចំនួនជាង៨ពាន់នាក់។

អត្ថបទ៖ទូច សោ​ភ័ណ​​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia