ព័ត៌មាន
សម្តេចតជោ ហ៊ុន សែន មើលឃើញទំនាក់ទំនងវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងវិស័យការពារជាតិរវាង កម្ពជា និងម៉ាឡេស៊ីកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលម៉ាឡេស៊ី ក្នុងឱកាសពេលធ្វើប្រធានអាស៊ានប្តូរវេន បានខិតខំខ្នះខ្នែងជួយសម្របសម្រួលលើជម្លោះ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។
ថ្លែងក្រោយជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនាយឧត្តមសេនីយ៍តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៦នេះនៅវិមានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍តាន់ ស្រី បានពិភាក្សាគ្នាជាច្រើនស្តីពីទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ហើយសម្តេចតេជោក៏បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ ដោយសម្តេចបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាមិនងាក់រេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិជាដើម។
ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍តាន់ ស្រី ថា ជាផ្នែកមួយនៃការរឹតចំណងមិត្តភាពរវាងទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ីនិយាយជារួម ហើយនិយាយដោយឡែកគឺនៅក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពរវាងប្រទេសទាំងពីរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានថ្លែងអំ ណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យឯកឧត្តមចូលជួបសម្តែងការគួរសម ហើយឯកឧត្តមបានបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ីផងដែរ ខណៈដំណើរទស្សនកិច្ច របស់ឯកឧត្តមនាយឧត្តមសេនីយ៍មកកម្ពុជានាពេលនេះក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថា ប្រទេសកម្ពុ ជា និងម៉ាឡេស៊ី មានទំនាក់ទំនងដ៏ល្អរវាងគ្នា និងគ្នា ជាពិសេសក្នុងក្របខណ្ឌទំនាក់ទំនងនៃកងទ័ពកម្ពុជា និងម៉ាឡេស៊ីនេះតែម្តង៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣