ព័ត៌មាន
ភ្ញៀវជាតិ អន្តរជាតិ នាំគ្នាទស្សនាបូជនីយដ្ឋាននៃការចងចាំ ជំរុញការផ្សព្វផ្សាយសន្តិភាពពីកម្ពុជាទៅកាន់ពិភពលោក
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ គឺថ្ងៃខួប១ឆ្នាំគត់ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយតាមរយៈ ទិវាខួប១ឆ្នាំនៃការចុះបញ្ជីនេះ គឺបានរួមចំណែកខ្លាំងផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនាកម្ពុជា ពិសេសទស្សនា បូជនីយដ្ឋាននៃការចងចាំនេះ។
បើតាមភ្ញៀវ ជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃនេះដែរថា ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺពិតជាបានរួមគ្នាចំណែកនៃការផ្សព្វផ្សាយដ៏មានសារសំខាន់បំផុតក្នុងស្មារតីចងចាំជាសកល នូវការគោរពរំលឹកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺចាប់របស់កម្ពុជា ហើយរំពឹងថា បូជនីយដ្ឋាចងចាំនៃកម្ពុជានេះ នឹងក្លាយជាទីតាំងដែលមជ្ឈមណ្ឌលអន្តជាតិទូទាំងពិភពលោក នាំគ្នាមកមើលដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់ដឹងកាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល និងការប្តូរផ្តាច់ដ៏មុតម៉ាំ ក្នុងការប្រែក្លាយកម្ពុជា ពីទឹកដីវាលពិឃាដ មកជាទឹកដីនៃសន្តិភាព។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន។
អំឡុងពេលចុះបញ្ជីនោះដែរ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូ ព្រមទាំង ឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះតំបន់ទាំងបី រួមមាន៖មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ និង អតីតមន្ទីរឃុំឃាំង ម-១៣ នៅខេត្តកំពង់ស្ពឺ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេស ការចងចាំនិងការការពារសន្តិភាព។អត្ថបទ ស៊ុម សុខជា















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣