ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី បើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន, ដើម្បីបំផុសឲ្យមានចលនាស្នេហាជាតិស្ថិតនៅទីតាំងផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល, នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ។
លោកបណ្ឌិត ហុង លីម ប្រធានសហ័ពន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពសង្គម។ កុមារគ្រប់រូបគួរតែទទួលបានឱកាសអប់រំប្រកបដោយសមធម៌ ដោយមិនគិតពីទីតាំងភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច ឬបរិបទសង្គមរបស់ពួកគេ។ ទោះជាយ៉ាងណា កុមារជាច្រើនដែលរស់នៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ពីសង្រ្គាមខ្មែរ-សៀម បាន និងកំពុង ជួបប្រទះបញ្ហា ប្រឈមជាច្រើនក្នុងការទទួលបានការអប់រំ សាលារៀនត្រូវបានបំផ្លាញ កង្វះគ្រូបង្រៀន សម្ភារសិក្សាមិនគ្រប់គ្រាន់ បច្ចេកវិទ្យាមានកម្រិត និងជីវភាពគ្រួសារដែលមិនអាចទ្រទ្រង់ការសិក្សា របស់កូនៗបាន។ បញ្ហាទាំងនេះបណ្តាលឱ្យកុមារមួយចំនួនបោះបង់ការសិក្សា ឬមិនអាចបន្តការសិក្សា រហូតដល់កម្រិតខ្ពស់បាន។
ដោយមើលឃើញពីសារៈសំខាន់នៃការអប់រំ និងស្ថានភាពជាក់ស្តែងនេះ គណៈកម្មការនៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា បានផ្តួចផ្តើមកម្មវិធី «រត់ដើម្បីការអប់រំកុមារព្រំដែន» ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃការគាំទ្រការអប់រំ និងប្រមូលធនធានពីសប្បុរសជន ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅតំបន់ព្រំដែន។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់កីឡារត់ជាសកម្មភាពសប្បុរសធម៌ដែលភ្ជាប់ការថែរក្សាសុខភាពជាមួយការចូលរួមក្នុងការងារសង្គម។ ការចូលរួមរបស់អ្នករត់ម្នាក់ៗ និងការគាំទ្រពីដៃគូឧបត្ថម្ភ នឹងក្លាយជាកម្លាំងសម្រាប់បង្កើតឱកាសអប់រំដល់កុមារដែលខ្វះខាត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអរគុណដល់អស់លោក លោកស្រី បងប្អូនទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករនាថ្ងៃនេះ ក្នុងកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន និងសូមថ្លែងអំណរគុណដល់សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរៀបចំឲ្យមានការរត់នេះឡើង។ ក្នុងគោលដៅមិនត្រឹមតែប្រមូលថវិកា ដើម្បីជួយដល់កុមារ និងសាលារៀននៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបំផុសឲ្យមានចលនាស្នេហាជាតិ ឲ្យមានចលនាមួយដើម្បីក្រើនរំលឹកដល់យើងទាំងអស់គ្នា បង្ហាញពីទឹកចិត្តឲ្យមានការឯកភាពជាតិ និងចេះសាមគ្គីភាពគ្នា។
ឯកឧត្ដម សូមយកឱកាសនេះ គោរពថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនយើងដែលរស់នៅតាមតំបន់ព្រំដែន ជាពិសេសនៅក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ឯកឧត្ដម អំពាវនាវសូមឲ្យបងប្អូនទាំងអស់ បន្តសហការគ្នា បន្តរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកម្ពុជា ដើម្បីកុមារកម្ពុជា និងដើម្បីបង្ហាញពីទឹកចិត្តរួមគ្នា និងសូមជូនពរឲ្យដំណើរការរត់នាថ្ងៃនេះ ទទួលបាននូវសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕ អត្ថបទ រដ្ឋា















-
កីឡា1 week agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
កីឡា1 week agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន5 days agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 day agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ