ព័ត៌មាន
មន្ទីរធនធានទឹកខេត្តបាត់ដំបង បើកទ្វារទឹកអាងសេកសកបន្ធូរបរិមាណទឹក និងរំដោះការជន់លិចនៅស្រុកសំឡូត
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបើកទ្វារទឹកអាងទំនប់ពហុបំណង(សេកសក) បាត់ដំបងដើម្បីបន្ធូរបរិមាណទឹកដែលពេញអាងរំដោះការជន់លិចនៅផ្នែកខាងលើក្នុងស្រុកសំឡូតនិងបញ្ជូនទឹកទៅជួយសង្រ្គោះស្រូវរបស់ប្រជាកសិករនៅផ្នែកខាងក្រោមក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងស្រុកសង្កែជាដើម។
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ការបើកទ្វារទឹកនេះ គឺដើម្បីទម្លាក់កម្ពស់ទឹកកុំឱ្យលើសពីកម្រិតអតិបរមា និងទុកលំហូរទុករំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែមដោយសារផ្នែកខាងលើគឺនៅស្រុកសំឡូតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឱ្យអាងស្តុកទឹកឡើងពេញ។
ក្នុងនាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែឱ្យបង្កើនការប្រុងប្រយ័ត្នដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើធ្វើឱ្យអាងស្តុកទឹកពេញត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែមានការកើនឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារផ្សេងៗខណៈមន្ទីរបាននិងកំពុងបន្តតាមដានការវិវត្តនៃកម្រិតទឹកយ៉ាងយកចិត្តទុកដាក់បំផុត។
សូមរំឭកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតបណ្ដាលឱ្យមានការលិចលង់ផ្ទះសម្បែង និងភោគផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។រដ្ឋបាលស្រុកសំឡូតបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងស្រុកក៏ដូចជារដ្ឋបាលឃុំទាំង ៧ ឱ្យត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ៕





-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨