ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើកិច្ចសម្ភាសន៍ជាមួយ Bloomberg ផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងកិច្ចសម្ភាសន៍ជាមួយ Bloomberg ដែលជាក្រុមហ៊ុនព័ត៌មាន ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពលរដ្ឋនៅលើពិភពលោក អំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល ប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការ អនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅសប្តាហ៍កន្លង មកថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា បាននិងកំពុងខិតខំ ប្រឹងប្រែងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បញ្ហា Online Scams មិនបានជួយអ្វីដល់កម្ពុជា ឬសេដ្ឋកិច្ចកម្ពុជានោះឡើយ ពោលគឺមានតែធ្វើឱ្យបាត់មុខមាត់ប្រទេសជាតិ ការពិបាកទាក់ទាញ វិនិយោគិន និងទេសចរណ៍ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា តាមរយៈបញ្ហាខាងលើនេះ នៅថ្ងៃទី២៤ ខែកក្កដាខាងមុខ ក្រុមហ៊ុនព័ត៌មាន Bloomberg ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទិន្នន័យសកលដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក នឹងមកធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នឹងជាមួយឯកឧត្តម នៅថ្ងៃទី២៤ កក្ដដា ដើម្បី ពន្យល់ពីសក្តានុពលនៃការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា តាមរយៈព័ត៌មាន Bloomberg ដែលមានអ្នកមើលជាង ៤០០ លាន នាក់នៅលើពិភពលោក ពីបរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញ Online Scams នេះឃើញថា រាជរដ្ឋាភិ- បាលបានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសម្អាត ហើយវិធានការនេះនឹងមានប្រសិទ្ធភាពខ្លំាំង ដែលនឹងអាចលុបបំបាត់ ក្នុងពេលឆាប់ៗ ដើម្បីលើកកម្ពស់មុខមាត់របស់ប្រទេសជាតិយើង ជាពិសេសជំរុញការបង្កើនទំនុកចិត្តដល់វិនិយោគិន លើបរិយាស វិនិយោគនៅកម្ពុជា ដើម្បីកម្ពុជាឈានទៅប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកឱ្យកាន់តែខ្លាំងក្លា។
ជុំវិញការវិនិយោគនេះ, នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២៧៥ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៧៤ លានដុល្លារ អាមេរិក។ ចំណែកការនាំចេញវិញ, នៅក្នុងរយៈពេល ៦ ខែនេះដែរ កម្ពុជាបាននាំចេញមានទំហំទឹកប្រាក់ជាង ១៧ ពាន់លានដុល្លារ អាមេរិក កើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។
សូមបញ្ជាក់ថា ជុំវិញកាវិនិយោគ និងពាណិជ្ជកម្ម, ទោះបីកម្ពុជានៅតែមានលំហូរវិនិយោគ និងការនាំចេញនូវបន្តកំណើនល្អយ៉ាង ណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានបង្ហាញនូវមហិច្ឆិតាខ្ពស់ ក្នុងការបន្តផ្សព្វផ្សាយអំពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា និងការដើរគោះ ទ្វារនៅតាមបណ្តាប្រទេសផ្សេងៗ ដើម្បីបង្ហាញពីសក្តានុពល និងភាពអំណោយផលរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគមកបណ្តាក់ទុននៅកម្ពុជាបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា