ព័ត៌មាន
កម្មវិធីតេស្តជំនាញ RPL ជួយបង្កើនការងារ និងប្រាក់ចំណូលដល់អតីតពលករត្រលប់មកពីថៃ
កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ឬហៅកាត់ថា RPL ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានភាគីសហជីព និងវិស័យឯកជន ទទួលស្គាល់ថា ពិតជាជួយបង្កើននូវឱកាសការងារ និងប្រាក់ចំណូលរបស់អតីតពលករ។ លើសពីនេះថែមទៀត គឺជួយក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធានាបាននូវកម្លាំងពលកម្មដែលមានស្តង់ដារ។ នៅក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាពកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា(CLC) បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា លោកពេញចិត្តចំពោះកម្មវិធីនេះ ដោយចាត់ទុកកម្មវិធី RPL មានភាពបត់បែន ងាយស្រួលក្នុងការពង្រឹង ឬផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ននេះ។ លោកបានបន្តថាដូចបានដឹងទាំងអស់គ្នាហើយថា កន្លងមកធ្លាប់មានកម្មវិធីទទួលស្គាល់ជំនាញដូចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងអនុវត្តនោះទេ ប៉ុន្ដែពេលនេះ រាជររដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានយកចិត្តទុកដាក់បង្កើតកម្មវិធី RPL នេះឡើង។
សហជីពរូបនេះ បានលើកឡើងដោយយល់ស្របទៀតថា កម្មវិធីដែលរដ្ឋបង្កើតឡើងនេះ គឺដាក់ចំគោលដៅល្អណាស់ ព្រោះអតីតពលករដែលមកពីថៃភាគច្រើន គឺមានតែចំណេះ ជំនាញ និងបទពិសោធន៍ជាប់ខ្លួនមកទេ ប៉ុន្ដែមិនមានវិញ្ញាបនប័ត្របញ្ជាក់នោះទេ។ អញ្ចឹង ក្នុងកាលៈទេសៈនេះ គឺជាឱកាសដ៏ល្អសម្រាប់ពួកគាត់។
លោក ហាង ប៊ុនហេង អ្នកវាយតម្លៃមកពីវិស័យឯកជន បានឱ្យ ប៊ីធីវី ដឹងដែរថា ទាក់ទិនកម្មវិធី RPL ឆ្លងកាត់វាយតម្លៃកន្លងមកនេះ គឺបេក្ខជនម្នាក់ៗ គឺពិតជាមានជំនាញច្បាស់លាស់ប្រាកដមែន ដោយគ្រាន់តែណែនាំពួកគាត់ពីនីតិវិធីនៃការធ្វើតេស្ដប៉ុណ្ណោះ។ លោកបន្តថា RPL ពិតសំខាន់សម្រាប់វិស័យឯកជន នៅពេលដែលវិស័យឯកជនត្រូវការជាងជំនាញ ឬបុគ្គលិកមានបទពិសោធន៍ ដើម្បីចូលធ្វើការងារនៅក្នុងក្រុមហ៊ុនរបស់ពួកគាត់។ លើសពីនេះថែមទៀត RPL អាចបង្កើនទំនុកចិត្តវិនិយោគក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជួយឱ្យអ្នកវិនិយោគសម្រេចចិត្តបោះទុនបានឆាប់រហ័ស ហើយអាចជួយឱ្យខ្សែសង្វាក់ផលិតកម្មដំណើរការបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ដែលនាំមកនូវផលចំណេញត្រឡប់មកវិញច្រើន និងចំណេញពេលវេលា។
យោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អតីតពលករខ្មែរដែលបានចូលរួមធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មានចំនួនប្រមាណ ៧ពាន់ ៥០០នាក់ ក្នុងនោះអ្នកទទួលបានគុណវុឌ្ឍជំនាញចំនួន ៧ពាន់ ២៨នាក់ និងការបញ្ជាក់ក្រេឌីតចំនួន ៤៧២នាក់។
សូមបញ្ជាក់ថា កម្មវីធី RPL បានដាក់ឱ្យអនុវត្តជាផ្លូវនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃ ក្នុងវិស័យសំណង់ដែលផ្តោតលើមុខជំនាញសំខាន់ៗចំនួន៨ មានដូចជា៖ ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី ក្នុងគោលដៅដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងបំប្លែងបទពិសោធការងារទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសសម្រាប់វាយតម្លៃអតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ចំនួន ១ម៉ឺននាក់ ដើម្បីផ្តល់ឱកាសខ្ពស់ក្នុងការស្វែងរកការងារ និងមានប្រាក់ខែសមរម្យជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ