ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង លើជំនាញ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។
ការផ្តល់ឱកាសសិក្សាដ៏ធំនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយសម្រាលបន្ទុកជីវភាពគ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។
ជំនាញទាំង ១៤ ដែលវិទ្យាស្ថានបានបើកបណ្តុះបណ្តាល គឺជាជំនាញដែលទីផ្សារការងារកំពុងត្រូវការខ្ពស់ និងមានសក្តានុពលបង្កើតប្រាក់ចំណូលសមរម្យ រួមមានជំនាញអគ្គិសនី បំពង់ទឹក ម៉ាស៊ីនត្រជាក់ ផ្សារដែក ជួសជុលរថយន្ត ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម សំណង់ កសិកម្ម ដេរសម្លៀកបំពាក់ បដិសណ្ឋារកិច្ច និងសេវាកម្មកុំព្យូទ័រ។ ជំនាញទាំងនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដល់វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្មនៅកម្ពុជា។
ការផ្តល់អាហារូបករណ៍ជាង ១ពាន់កន្លែងរបស់ PPI នាពេលនេះ គឺជាភស្តុតាងបង្ហាញពីការរីកចម្រើន និងភាពជោគជ័យនៃការអនុវត្តកម្មវិធី TVET 1.5M ដែលកំពុងនាំយកជំនាញ ការងារ និងក្តីសង្ឃឹមថ្មីទៅកាន់យុវជនកម្ពុជា ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ឱ្យមានលទ្ធភាពកសាងអនាគតរឹងមាំសម្រាប់ខ្លួនឯង និងគ្រួសារ។
គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថា យុវជនកម្ពុជាគ្រប់រូបមានឱកាសទទួលបានជំនាញពិត ការងារពិត និងប្រាក់ចំណូលសមរម្យ ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣