ព័ត៌មាន
កម្ពុជាអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ ក្នុងទំហំទុនវិនិយោគ ១ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើថាមពលកកើតឡើងវិញចំនួន ៥ ដែលរួមមាន គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលខ្យល់, និងគម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលជីវម៉ាស ដែលមានដើមទុនចុះបញ្ជីសរុបចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិក និងបង្កើតការងារជូនពលរដ្ឋមូលដ្ឋានចំនួនជាង ២ ០០០កន្លែង។
CDC បានបញ្ជាក់ថា គម្រោងទាំង ៥នោះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួនពីរ គឺមួយ មានអនុភាព ៣៥០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគចំនួន ២២៦លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងអាចបង្កើតការងារបានចំនួន ៨៨កន្លែង និងគម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យមួយទៀត មានអនុភាព ២០០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន ២ ០៦០កន្លែង។
CDC ក៏បានអនុម័ត គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួនពីរ មានអនុភាព ១៥០មេហ្គាវ៉ាត់ ដូចគ្នា ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែលមានទុនវិនិយោគសរុបចំនួន ៣៨៦លានដុល្លារអាមេរិក និងបង្កើតការងារជូនពលរដ្ឋមូលដ្ឋានចំនួន ៨១ កន្លែង។
ចំណែក គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលជីវម៉ាស អនុភាព ៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគ ១៣១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន ៥៣៥កន្លែង។ គម្រោងនេះ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា ថាមពលស្អាតរបស់ប្រទេសកម្ពុជាបានកើនឡើងពី ៥៧% ក្នុងឆ្នាំ ២០២៣ ដល់ជាង ៦៣% ក្នុងឆ្នាំ ២០២៥ ក្នុងនោះ ថាមពលអគ្គិសនីមានប្រភពពីវ៉ារីអគ្គិសនីចំនួន ៣៤,២៥%, ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ២៨,០៥% និងថាមពលអគ្គិសនីដើរដោយជីវម៉ាសចំនួន ០,៩២%។ កំណើននេះ ធ្វើឱ្យប្រទេសកម្ពុជាមានអត្រាថាមពលស្អាតខ្ពស់បំផុតឈរនៅលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន ដែលរាជរដ្ឋាភិបាលមានផែនការបង្កើនការផលិតថាមពលអគ្គិសនីកកើតឡើងវិញឱ្យដល់ ៧០% នៅត្រឹមឆ្នាំ ២០៣០។ នេះបើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល៕អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣