ព័ត៌មាន
កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច នៅក្នុងឆមាសទី១ មានទឹកប្រាក់សរុបជាង ២១៥លានដុល្លារ
កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច (ម៉ូតសម្លៀកបំពាក់ទំនើបៗ និងវត្ថុវាយនភណ្ឌប្រើរួច) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំ ទឹកប្រាក់សរុបប្រមាណជាង ២១៥ លានដុល្លារអាមេរិក នេះគឺជាផលិតផលថ្មី បាននិងកំពុងគាំទ្រដល់កំណើននៃទីផ្សារនាំចេញ របស់កម្ពុជា។
ការកែច្នៃម៉ូតសម្លៀកបំពាក់ទំនើបៗ គឺជាការបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងនិរន្តរភាព ដើម្បីបង្កើតសម្លៀក បំពាក់មានភាពទាក់ទាញ ផាសុកភាព និងស្របតាមបរិបទថ្មីៗ ហើយវិស័យនេះគឺជាសសរស្តម្ភថ្មីដ៏សំខាន់មួយនៃសេដ្ឋកិច្ច ខណៈ បច្ចុប្បន្នវាយនភណ្ឌកែច្នៃរួច បាននិងកំពុងកើតឡើងនៅលើទីផ្សារនៃព្រះរាជាចក្រកម្ពុជា ដែលជាផលិតផលថ្មី ផលិតសម្រាប់ទីផ្សារនាំចេញ។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន បង្ហាញឱ្យដឹងថា កម្ពុជាបាននាំចេញវាយនភណ្ឌកែច្នៃរួមមាន (ឈុត, សម្លៀកបំពាក់បំពាក់ប្រើរួច, វត្ថុវាយនភណ្ឌប្រើរួច) មានទំហំ ជាង ២១៥ លានដុល្លារអាមេរិក កើនជិត ៥៣ ភាគរយ បើធៀបរយៈរយៈពេលដូចគ្នានិងឆ្នាំ២០២៥។
ជុំវិញការកៃច្នៃម៉ូតនេះ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ទាក់ទិនការនាំចេញទំនិញ របស់កម្ពុជា, ផលិតផលដែលបាននិងកំពុងគាំទ្រដល់ការងារ និងកំណើនសេដ្ឋកិច្ចរួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង ការបូប និងសម្ភារៈធ្វើដំណើរ និងនៅក្នុងរយៈពេលចុងក្រោយនេះកម្ពុជាទំនិញសំខាន់ៗផ្សេងទៀត បានកំពុងគាំទ្រដល់កំណើននៃការនាំចេញផងដែរនោះមានដូចជា៖ គ្រឿងបង្គុំអេឡិចត្រូនិច ម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់រថយន្ត ទោចក្រយាន និងសំបក់កង់ រថយន្តជាដើម។
ឧកញ៉ាបណ្ឌិត បន្តថា ចំពោះតម្រូវការទីផ្សារទំនិញដែលមានគុណភាព គឺមានការប្រកួតប្រជែងខ្ពស់ ជាក់ស្តែងសម្រាប់ការ កែច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតកាបូបជាដើម កម្ពុជានៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស លើការអភិវឌ្ឍសមត្ថភាពជំនាញឱ្យចំគោលដៅ ក្នុងនោះប្រសិនយើងមានធនធានលើការកែច្នៃ កម្ពុជានឹងមានផលិតផលថ្មីមួយនេះ ថែមទៀត គាំទ្រដល់ទីផ្សារនាំចេញផង និងគំាទ្រដល់ក្នុងកំណើនសេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ២០ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់ លានដុល្លារ កើនជាង ១៩ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៩,៧ ពាន់លានដុល្លារ កើនជាង ២១ ភាគរយ បើធៀប រយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣