ព័ត៌មាន
កម្ពុជាគូសបញ្ជាក់ពីអាទិភាពយុទ្ធសាស្ត្រ ៥ចំណុច សម្រាប់តម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងអន្តរកាលថាមពលប្រកបដោយតុល្យភាព
ទីក្រុងញូវយ៉ក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ – ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីធនធានរ៉ែសំខាន់សម្រាប់អន្តរកាលឆ្ពោះទៅថាមពលស្អាត នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត/តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំមូលដ្ឋានគ្រឹះបច្ចេកទេស និងគោលនយោបាយដែលចាំបាច់ដើម្បីគ្រប់គ្រងធនធានរ៉ែសំខាន់ឱ្យស្របទៅតាមបរិបទអភិវឌ្ឍន៍។

តំណាងអចិន្ត្រៃយ៍រង បានលើកឡើងនូវអាទិភាពយុទ្ធសាស្ត្រចំនួន ៥ របស់កម្ពុជា សម្រាប់ការប្រែក្លាយសក្តានុពលនៃធនធានរ៉ែសំខាន់ឱ្យក្លាយជាតម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដែលរួមមាន (១) ការពង្រឹងទិន្នន័យ និងចំណេះដឹងផ្នែកភូមិសាស្ត្រ (២) ការអភិវឌ្ឍក្របខណ្ឌជាតិស្តីពីរ៉ែសំខាន់ (៣) ការលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការគាំពារបរិស្ថាន (៤) ការជំរុញការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ និង (៥) ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី។

ដោយសង្កត់ធ្ងន់ថា អន្តរកាលថាមពលសកលត្រូវតែប្រព្រឹត្តទៅឱ្យបានលឿនរហ័ស តែត្រូវយុត្តិធម៌ តំណាងអចិន្ត្រៃយ៍រង ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ការគាំទ្រលើការកសាងសមត្ថភាព ផ្ទេរបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដើម្បីជួយឱ្យបណ្តាប្រទេសសេដ្ឋកិច្ចដែលកំពុងលូតលាស់ អាចសម្រេចបានលើសពីការទាញយកធនធានរ៉ែជាវត្ថុធាតុដើម ហើយចូលរួមចំណែកក្នុងអន្តរកាលថាមពលប្រកបដោយតុល្យភាព។

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣