ព័ត៌មាន
វេទិកាការងារស្អែកនេះ នឹងតាំងបង្ហាញឱកាសការងារជិត ៤០០កន្លែង សម្រាប់យុវជន និងអ្នកស្វែងរកការងារ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហការជាមួយ សហភាពសព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនធំៗ ចំនួន៨ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដោយនាំយកឱកាសការងារចំនួន ៣៧៦កន្លែង សម្រាប់អ្នកដាក់ពាក្យស្នើសុំការងារសម្ភាសន៍ដោយផ្ទាល់។

ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឱ្យដឹងថា ក្រុមហ៊ុនទាំង៨ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មកពីវិស័យសេវាកម្ម សំណង់ ហាងនំ និងកសិកម្មជាដើម។ វេទិកាការងារនេះ នឹងរៀបចំឡើងស្ថិតនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអំពាវនាវយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំង៨នេះ នៅមួយកន្លែងភ្លាមៗតែម្តង។
សូមបញ្ជាក់ទៀតថា ក្រៅពីវេទិកាការងារខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តែងតែរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបណ្តាខេត្តនានា ដើម្បីនាំយកឱកាសការងារជាច្រើនកន្លែងពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាក់ស្តែង នៅថ្ងៃទី១៧ និង១៨ ខែកក្កដាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នឹងបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារជាង ៩ម៉ឺន ៣ពាន់កន្លែង សម្រាប់អ្នកខេត្តបាត់ដំបង៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣