ព័ត៌មាន
ប្រឡាយមេអាទិភាពមួយក្នុងខណ្ឌដង្កោបានដើរតួនាទីសំខាន់ជួយរំដោះទឹកពីតាមតំបន់ជាច្រើននៅរាជធានីភ្នំពេញ
ប្រឡាយមេអាទិភាពមួយក្នុងខណ្ឌដង្កោ បានដើរតួនាទីសំខាន់ ក្នុងការជួយរំដោះទឹកពីតាមតំបន់ប្រឈមនានាជាច្រើន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
បច្ចុប្បន្ននេះ អាជ្ញាធរ នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចុះផ្ទាល់ដោយ ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ តែងចុះជាប់លាប់ជាប់ប្រចាំ ក្នុងការពិនិត្យ ជួសជុល និងកែសម្រួលប្រព័ន្ធអណ្តូងលូតូចធំ ក៏ដូចជាប្រឡាយអាទិភាពសំខាន់នានាជាច្រើន នៅតាមថ្នាក់មូលដ្ឋានខណ្ឌពាក់ពន្ធ សំដៅធ្វើយ៉ាងណា ដើម្បីអាចឲ្យប្រព័ន្ធលូ និងប្រឡាយទាំងអស់ អាចនាំលំហូរទឹកទៅបានដោយរលូន មិនបង្កការរាំងស្ទះដោយកត្តាណាមួយនោះឡើយ ។
ជាក់ស្តែង ក្រុមការងាអាជ្ញាធរ បានបន្តទម្លាក់គ្រឿងចក្របន្ថែម ក្នុងការចុះកាយ និងស្តារប្រឡាយម័ល ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ស្របតាមបណ្តោយផ្លូវលេខ៣៧១ ដើម្បីរំដោះបញ្ហារាំងស្ទះនានា ដែលកើតមានឡើងដោយសារស្មៅ សំរាម និងដីភក់ដែលកក់កុញនៅក្នុងជម្រៅប្រឡាយ ដែលជាកត្តាធ្វើឲ្យបរិមាទឹកហូរបានយឺតយ៉ាវ ស្របពេលអាកាសធាតុបន្តធ្លាក់ភ្លៀងប្រចាំថ្ងៃផងនោះ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ខាងលើ បង្ហាញឆន្ទៈរីករាយ ក្នុងការចូលរួមជាមួយអាជ្ញាធរ និងសង្គមជាតិ ដើម្បីថែទាំប្រឡាយឲ្យបានស្អាត តាមរយៈសកម្មភាពមិនចោលសំរាម ឬកាកសំណល់នានាទៅក្នុងផ្ទៃប្រឡាយ ដើម្បីបរិស្ថាន អនាម័យ និងបញ្ចៀសបានពីការជន់លិចក្នុងរដូវវស្សានេះ ។
គួរបញ្ជាក់ថា ប្រឡាយម័លខាងលើ គឺជាប្រព័ន្ធបង្ហូរទឹកសំខាន់មួយ មានប្រវែង ៣៣០០ម៉ែត្រ ដែលលាតសន្ធឹងពីព្រំប្រទល់សង្កាត់ចាក់អង្រែលើ នៃខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង នៃខណ្ឌដង្កោ ។
ប្រឡាយនេះ ជាចរន្តទឹក តភ្ជាប់ពីស្ថានីយ៍ប៊ូមទឹកបឹងទំពន់ ភ្ជាប់បន្តទៅកាន់ស្ថានីយ៍លូ៥ នឹងហូរបន្តទៅកាន់ប្រឡាយធំបន្តបន្ទាប់ទៀត ដែលឋិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលជាផ្នែកជួយរំដោះទឹកធំមួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅរៀងរាល់មានការជន់លិចខ្លាំងម្តងៗ៕ អត្ថបទ ៖ លីហេង






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣