ព័ត៌មាន
ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋអាចធ្វើដំណើរបានពីភូមិតាំងបំពង់ទៅដល់ជើងភ្នំខ្នងផ្សារ
បន្ទាប់ពីមានការធ្លាក់ភ្លៀងរាយប៉ាយ និងការជម្លៀសភ្ញៀវទេសចរទៅកាន់ទីតាំងមានសុវត្ថិភាព មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និង គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង បានសម្របសម្រួលការធ្វើដំណើរ ដឹកជញ្ជូនឆ្លងកាត់ពីតំបន់ជើងភ្នំឆ្ពោះទៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមមន្រ្តីប្រចាំការនៅមូលដ្ឋាន គិតត្រឹមម៉ោង១១ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពទឹកភ្លៀងនៅតំបន់ភ្នំខ្នងផ្សារ បានថមថយ និងអាចបង្កលក្ខណៈជូនដល់ការធ្វើដំណើរដោយរថយន្ត ដែលជាប់គាំងនៅក្នុងរយៈពេលកន្លងមកចំនួន១គ្រឿង អាចឆ្លងមកកាន់តំបន់លំនៅដ្ឋាននៅភូមិតាំងបំពង់បាន និងអ្នកភូមិអាចធ្វើដំណើរឆ្លងកាត់ផ្លូវដោយម៉ូតូបានដោយកន្លែងផងដែរ។ សូមបញ្ជាក់រហូតមកទល់ពេលនេះ អ្នកទេសចរណ៍ចំនួន៥៥១ នាក់បានជម្លៀស និងបាននាំមកទីទួលសុវត្ថិភាព និងបានត្រឡប់ទៅកាន់មូលដ្ឋានវិញ។ នៅមានរថយន្តចំនួន៣គ្រឿង កំពុងស្ថិតនៅដំណាក់ដំរីទីតាំងជើងភ្នំខ្នងផ្សារនៅឡើយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តរំលឹក និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជំនាញឱ្យបន្តចុះល្បាត សម្របសម្រួល និងតាមដានស្ថានភាពទឹកភ្លៀង យ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ដើម្បីធានាសុវត្ថិភាព ទាំងស្រុងជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣