ព័ត៌មាន
កម្ពុជាបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង ពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែង
ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Forum) នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៊ឹង សុខឧត្តម បានបញ្ជាក់ថា បញ្ហាសន្តិសុខសាយប័រទាមទារការសហការ និងការជឿទុកចិត្តគ្នាក្នុងតំបន់ ខណៈកម្ពុជាប្តេជ្ញាពង្រឹងក្របខណ្ឌច្បាប់ ធនធានមនុស្ស និងបច្ចេកទេស ដើម្បីបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។
វេទិការយៈពេលបីថ្ងៃនេះ (១៥-១៧ កក្កដា) មានអ្នកចូលរួមប្រមាណ ៣០រូប មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងវាគ្មិនជំនាញមកពីក្នុងតំបន់។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន គោលនយោបាយសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន សន្តិសុខទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ តាមរយៈវេទិកានេះ ក.ប.ទ. រំពឹងថានឹងជំរុញសន្តិសុខសាយប័រតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព៕





















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣