ព័ត៌មាន
ក្រសួងព័ត៌មានណែនាំមន្ទីរទាំង ២៥ រាជធានី-ខេត្ត ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
កំពង់ស្ពឺ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័រព័ត៌មានរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន។
ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ ប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រមានសុវត្ថិភាពខ្ពស់ និងអាចរក្សាទុកទិន្នន័យបានយូរអង្វែង។ ខុសប្លែកពីបណ្តាញសង្គមដែលពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង ដែលបង្កហានិភ័យខ្ពស់ដល់ការបាត់បង់ទិន្នន័យ ហើយម្យ៉ាងវិញទៀត បណ្តាញសង្គមមានដូចជាFacebok និងTiktok គឺមិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការឡើយ។
ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់រាជធានី-ខេត្ត ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័រឱ្យបានជាប្រចាំ។ ខ្លឹមសារផ្សព្វផ្សាយគួរផ្តោតលើរូបភាពសមិទ្ធផលអភិវឌ្ឍន៍ សកម្មភាពថ្នាក់ដឹកនាំ និងសេចក្តីជូនដំណឹងសំខាន់ៗរបស់ក្រសួង-ស្ថាប័ន និងសេវាសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនអ្នកអានឱ្យទទួលបានព័ត៌មានទាន់ហេតុការណ៍។
ឯកឧត្តមបានបង្ហាញថា គេហទំព័រនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីសម្រួលដល់ការផ្សព្វផ្សាយមាតិកាចម្រុះ រួមមានអត្ថបទ រូបភាព វីដេអូ និងសំឡេង ជាមួយនឹងចំណុចប្រទាក់ក្រឡាគ្នា ដែលងាយស្រួលប្រើប្រាស់ ជាពិសេសងាយស្រួលរកឯកសារចាស់ៗដែលបានផ្សព្វផ្សាយរួចហើយថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីឱ្យមហាជនស្គាល់គេហទំព័ររបស់យើងកាន់តែទូលំទូលាយ យើងអាចប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, TikTok និង Telegram ដោយគ្រាន់តែភ្ជាប់ដំណភ្ជាប់ (Link) នៅខាងក្រោម ដើម្បីឱ្យអ្នកអានចុចចូលទៅកាន់គេហទំព័រដោយផ្ទាល់។
មុនពេលដាក់ឱ្យប្រើប្រាស់គេហទំព័ររាជធានី-ខេត្តនាពេលថ្មីៗនេះ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសគ្រប់គ្រង និងការពារចំនួន ២ លើករួចមកហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានជាប្រធាន។ ការបង្កើតក្រុមការងារនេះ មានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដានៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផលនិងសកម្មភាពអភិវឌ្ឍន៍នានានៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។
ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕



-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦