ព័ត៌មាន
ទស្សនកិច្ចថ្ងៃទីបីនៅចិន សម្តេចធិបតីបន្តជួបថ្នាក់ដឹកនាំក្រុមហ៊ុនយក្សរបស់ចិនចំនួន៣ទៀត ដើម្បីទាក់ម៉ូយ
តាំងពីថ្ងៃដំបូងនៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តជួបជាមួយក្រុមហ៊ុនយក្សរបស់ចិនចំនួន ៣ បន្ថែមទៀត បន្ទាប់ពីរបានជួបចំនួន ៩ក្រុមហ៊ុនរួចមកហើយនោះដែលពួកគេសុទ្ធតែចាប់អារម្មណ៍ចង់បណ្ដាក់ទុនវិនិយោគ និងពង្រីកការវិនិយោគថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអនុញ្ញាតជូន លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) គឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានផលិត និងដាក់ឱ្យដំណើរការ យន្តហោះខ្នាតតូចប្រភេទ COMAC C909 (ARJ21) សម្រាប់តំបន់ (Regional Jet) ដែលមានកៅអីពី ៧៨ ដល់ ៩០កៅអី, ប្រភេទ COMAC C919 ជាយន្តហោះស្នូលខ្នាតកណ្តាល មានកៅអីពី ១៥៨ ដល់ ១៩២កីអី, និងកំពុងអភិវឌ្ឍ ប្រភេទយន្តហោះខ្នាតធំ ប្រភេទ COMAC C929 ដែលមានកៅអីពី ២៨២ ដល់ ៤៤០កៅអី អាចហោះហើរបានចម្ងាយរហូតដល់ ១២,០០០ គីឡូម៉ែត្រ និងគ្រោងហោះហើរសាកល្បងក្នុងរង្វង់ឆ្នាំ២០៣០។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអនុញ្ញាតជូន លោក Qian Zhenhua ប្រធានក្រុមហ៊ុន Sinopec (China) & CamTIPA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ ក្រុមហ៊ុន Sinopec (China) & CamTIPA គឺជាក្រុមហ៊ុនថាមពល និងគីមីឥន្ធនៈដ៏ធំលំដាប់ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ លើការរុករក និងផលិតប្រេង ឧស្ម័នធម្មជាតិ, ការចម្រាញ់ប្រេង, ការដឹកជញ្ជូនតាមបំពង់, ផលិតកម្មគីមីឥន្ធនៈ និងបណ្តាញលក់ស្ថានីយប្រេងឥន្ធនៈ។
ជំនួបជាមួយវិនិយោគិនចិនចុងក្រោយនាព្រឹកនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអនុញ្ញាតជូន លោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន New Dazheng គឺជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ (Third-party Property Service) ដ៏ធំមួយ ដែលមិនត្រឹមតែផ្តោតលើបុរី ឬលំនៅឋាននោះទេ ប៉ុន្តែមានជំនាញខ្ពស់លើការគ្រប់គ្រង អគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត (Smart City Public Buildings)។
សូមជម្រាបថា ចាប់តាំងពីដើមអាណត្តិទី៧មក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវគោលនយោបាយទាក់ទាញវិនិយោគិន ឬ «ទាក់ម៉ូយ» ដ៏ចម្បងរបស់សម្តេចធិបតី គឺគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។ យុទ្ធសាស្ត្រនេះផ្តោតលើការផ្តល់ទំនុកចិត្ត និងការសម្របសម្រួលយ៉ាងកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ ព្រមទាំងបើកទ្វារស្វាគមន៍ និងទាក់ទាញគម្រោងវិនិយោគថ្មីៗមកកាន់កម្ពុជា៕






-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា