ព័ត៌មាន
«កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» គាំទ្រគម្រោងវិនិយោគ ៤៩០ គម្រោង មានដើមទុនជាង ៨,៤ប៊ីលានដុល្លារអាមេរិក
ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» បន្តសម្រេចបានលទ្ធផលវិជ្ជមាន ដោយបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគសរុបប្រមាណ ៤៩០គម្រោង ដែលមានទុនវិនិយោគសរុប ៨,៤ប៊ីលានដុល្លារអាមេរិក កើនឡើង ៧៩គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥០លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៥។ នេះគឺបានឆ្លុះបញ្ចាំងពីការបន្តកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនចំពោះសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រាប់ BTV ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ» ក្នុងគោលដៅទាក់ទាញការបណ្ដាក់ទុនវិនិយោគ, បង្កើតការងារ, និងជំរុញសកម្មភាពសេដ្ឋកិច្ច។ កម្មវិធីនេះត្រូវបានអនុវត្តជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ផ្តោតលើការដោះស្រាយបញ្ហាអគារជាប់គាំង និងផ្តល់ការលើកទឹកចិត្តពិសេសៗដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។
ឯកឧត្តម បានឱ្យដឹងទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» មានគម្រោងវិនិយោគសរុបចំនួន ៤៩១ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុបចំនួន ៨ ៤២៥ លានដុល្លារអាមេរិក ពោលគឺ កើនឡើង ៧៩ គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥៤លានដុល្លារអាមេរិក បើធៀនឹងឆ្នាំ២០២៥ ដែលមានគម្រោងវិនិយោគចំនួន ៤១២ គម្រោង និងមានទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក។
ឯកឧត្តម បានបន្ថែមទៀតថា «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» គឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជាច្រើនតាមរយៈការលើកទឹកចិត្តពិសេសដល់វិនិយោគិនបរទេសនិងក្នុងស្រុក ដើម្បីបង្កើនទំនុកចិត្តមកលើយន្តការសម្របសម្រួល និងថែទាំអ្នកវិនិយោគរបស់រាជរដ្ឋាភិបាលនាពេលនេះ។
ដោយសារលទ្ធផលសម្រេចបានជាទីមោទនៈ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសរយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែលនិងបន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ៕អត្ថបទ៖ ធូ វិរៈ









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣