ព័ត៌មាន
ក្រុមចុងភៅអំពាវនាវចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ ដើម្បីផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា
ក្រុមចុងភៅនៅកម្ពុជា បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកស្រឡាញ់វិស័យម្ហូបអាហារ ឱ្យចូលរួមបញ្ចេញទេពកោសល្យនិងលើកកម្ពស់ម្ហូបខ្មែរ ក្នុងគោលបំណងសំខាន់ដើម្បីជំរុញការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ។
ជួបសម្ភាសន៍ជាមួយអ្នកជំនាញក្នុងវិស័យចុងភៅជាច្រើនឆ្នាំ នៅក្នុងកម្មវិធីយុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ក្រុមចុងភៅ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា ម្ហូបអាហារមិនត្រឹមតែជាតម្រូវការប្រចាំថ្ងៃនោះទេ ប៉ុន្តែវាគឺជា អំណាចទន់ ដ៏មានឥទ្ធិពលក្នុងការឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ វប្បធម៌ និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្រុមចុងភៅ បានលើកឡើងស្រដៀងទៀតថា គោលបំណងសំខាន់នៃការអំពាវនាវនេះ គឺដើម្បីថែរក្សាកេរដំណែល, ជំរុញសេដ្ឋកិច្ច៖ និងដើម្បីទាក់ទាញទេសចរណ៍ ជាពិសេសបន្តទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត និងការទាក់ទាញឱ្យភ្ញៀវបរទេសស្នាក់នៅបានយូរផងដែរដើម្បីទស្សនាពីប្រទេសកម្ពុជាលើគ្រប់វិស័យ។
នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត តាន់ គីមមេង សហប្រធានវេទិការាជរដ្ឋាភិបាលវិស័យឯកជនផ្នែកសុខាភិបាល បានចូលរួមផ្ញើរសារលើកទឹកចិត្តដល់វិស័យចុងភៅ អ្នកផលិត អ្នកកែច្នៃ និងអ្នកបម្រើការងារក្នុងវិស័យម្ហូបអាហារទាំងអស់ ពង្រឹងស្តង់ដារ អនាម័យ ដើម្បីធានាគុណភាពវិស័យម្ហូបអាហារកាន់តែល្អប្រសើរទៅមុខបន្ថែមទៀត ជាពិសេសការធានាបានសុខសុវត្ថិភាពដល់អ្នកទទួលទាន និងអ្នកប្រើប្រាស់។
សូមជំរាបជូនថា យុទ្ធនាការ “អាហារខ្មែរត្រូវតែខ្លាំង” រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានស្តង់បង្ហាញទាក់ទងផលិតផលខ្មែរ ម្ហូបអាហារ និង ទំនិញសក្តានុពលជាច្រើនផ្សេងៗទៀត សរុបចំនួនប្រមាណ ២០០ស្តង់៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣