ព័ត៌មាន
សម្តេចធិបតី អនុញ្ញាតឱ្យលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai ចូលជួបពិភាក្សាការងារ
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ ។
ក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិន ក្នុងវិស័យឧស្សាហកម្មផលិតនាវា និងភស្តុភារកម្ម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ។ សកម្មភាពអាជីវកម្មស្នូលរបស់ក្រុមហ៊ុន រួមមាន៖ ការរចនា និងផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនចម្រុះដែលផ្សារភ្ជាប់គ្នារវាងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក (Intermodal Transportation), ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Centers) ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ ទីធ្លាកុងតឺន័រ និងសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) ទាំងក្នុងស្រុក និងអន្តរជាតិ។






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣