Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធ ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ

នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្ស ស្រុកសាមគ្គីមុនីជ័យ ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ រួមទាំងគណៈកម្មាធិការបក្សស្រុក, គណៈកម្មាធិការបក្សឃុំទាំង១០, គណៈកម្មាធិការសាខាបក្សភូមិទាំង១៦០ និងក្រុមការងារសរុបប្រមាណ ៩១៤អង្គ/នាក់។

ជាកិច្ចចាប់ផ្តើម លោក មួង ធី ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបានអានរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសាងសង់ សំណង់ដ៏ថ្មីស្រឡាង ដែលសមិទ្ធផលទីស្នាក់ការថ្មីនេះ នឹងរួមចំណែកសម្រួលដល់ការបំពេញការងាររបស់សមាជិក សមាជិកានៃគណបក្សប្រជាជនស្រុកសាមគ្គីមុន្នីជ័យ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការជ្រោមជ្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សដ៏រឹងមាំ និងថ្មីស្រឡាងនេះឡើង ដើម្បីបម្រើឱ្យបុព្វហេតុគណបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia