ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រគល់វិញ្ញាបនបត្រជូនមន្រ្តីជាន់ខ្ពស់ជាង១០០នាក់បញ្ចប់វគ្គបណ្តុះបណ្តាល
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីបិទ និង ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ ដល់មន្រ្តីជាន់ខ្ពស់ចំនួន ១៧៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះ រៀបចំនៅសាលាភូមិរដ្ឋបាល រាជធានីភ្នំពេញ។
នៅក្នុងពិធីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ជាការផ្ដល់ចំណេះដឹង អភិវឌ្ឍន៍ ជំនាញ លើការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រង ការផ្លាស់ប្ដូររបស់អង្គភាព ព្រមទាំងការរៀបចំបរិយាកាសការងារ ប្រកបដោយកិច្ចសហការល្អ ផលិតភាព ខ្ពស់ និងការទទួលខុសត្រូវ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនេះ មានគោលដៅឱ្យថ្នាក់ដឹកនាំ នៅតាមក្រសួងស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើបច្ចុប្បន្នភាពចំណេះដឹង ពង្រឹងចំណេះធ្វើ និងបង្កើនទំនុកចិត្ត ក្នុងការដឹកនាំអង្គភាព ដោះស្រាយបញ្ហាប្រឈម និងអនុវត្តការងារកែទម្រង់ ឱ្យទទួលបាន នូវលទ្ធផលកាន់តែប្រសើរ។
វគ្គបណ្តុះបណ្តាលជំនាន់ទី៨ មានសិក្ខាកាមចូលរួមសរុប ១៧៩នាក់ ក្នុងនោះមាន ១៧៤នាក់ បានបញ្ចប់ការសិក្សាដោយជាប់ជាស្ថាពរ ស្មើនឹង ៩៧,២០ភាគរយ។ សិក្ខាកាមទាំងនេះ មកពីក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិចំនួន ៣២ ការដ្ឋានកែទម្រង់គន្លឹះទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២០ រាជធានី-ខេត្ត។
គួរបញ្ជាក់ដែរថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» មានគោលបំណងរួមចំណែកដល់ការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤-២០២៨ នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាព តាមរយៈការអភិវឌ្ឍសមត្ថ ភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការ ក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំប្រកបដោយនវានុវត្តន៍ និងការគ្រប់គ្រងអង្គភាពមានភាពបត់បែនឆ្លើយតប នឹងបរិបទសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ស្របតាមការតម្រង់ទិស នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទ៖ទូច សោភ័ណ រូបភាព៖ឯកឧត្តម ហ៊ុន ម៉ានី










-
ព័ត៌មាន1 week agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន7 days agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន6 days agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន6 days agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា