Connect with us

ព័ត៌មាន

អគ្គនាយកដ្ឋានអន្តប្រវេសន៍ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តប្រវេសន៍បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នា២០២៦ និងលើកទិសដៅការងារ ឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ថា ដោយឆ្នាំនេះកម្ពុជាមានកិត្តិយសក្នុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ដែលបានប្រារព្ធនៅខេត្តសៀមរាបប្រកបដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមអគ្គនាយកបានលើកឡើងទៀតថា គ្រប់នាយកដ្ឋាន បានធ្វើការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់បម្រើដល់ការងារជំនាញ និងសម្រាប់ជាឯកសារគោលដល់មន្ត្រីបន្តវេនអាចស្វែងយល់ពីរបៀបរបបការងារ។ បន្ថែមលើនោះឯកឧត្តម អគ្គនាយក បានមានណែនាំឲ្យបន្តសហការពង្រឹងសមត្ថភាពជំនាញដល់មន្ត្រីមានសមត្ថកិច្ចគ្រប់គ្រងច្រកទ្វារព្រំដែន ទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សន្តិបណ្ឌិត គ្រៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នាពេល កន្លងមក និងបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ច សម្រេចបានដោយជោគជ័យតាមទិសដៅដែលបានដាក់ចេញ ក៏ដូចជាគោលការណ៍នានាដែលក្រសួងមហាផ្ទៃប្រគល់ជូនផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia