ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពរីកចម្រើនអង្គភាពត្រូវផ្តោតសំខាន់លើ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»
ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ សម្រាប់ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាព ជំរុញ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យជំរុញការងារជាប្រចាំថ្ងៃ និងធ្វើបច្ចុប្បន្នភាពការងារស្របតាមស្ថានភាព ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃឆ្លុះបញ្ចាំងនូវចំណុចអនុវត្តបានល្អប្រសើរ ការងារមិនទាន់ល្អប្រសើរ និងភាពយឺតយ៉ាវនៃការងារ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចថា «សូមកុំឱ្យស្ទាក់ស្ទើរក្នុងភាពជាអ្នកដឹកនាំ ជាពិសេសនៅអង្គភាព ដោយត្រូវបណ្តុះស្មារតី ត្រូវប្រឡងប្រណាំងជាមួយខ្លួនឯង ដោយការទទួលខុសត្រូវ និងអនុវត្តឱ្យមានប្រសិទ្ធភាព»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់និងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺគ្រុនឈាម ក្នុងរដូវវស្សានេះ ដោយត្រូវមានកិច្ចសហការគ្នាឱ្យបានគ្រប់កម្រិតដោយថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងអជ្ញាធរមូលដ្ឋាន ក្នុងការចាត់វិធានការអប់រំសុខភាពជូនប្រជាពលរដ្ឋជាប់ជាប្រចាំ បង្ការការពារពីការកើតជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម។
បន្ថែមពីនេះ មន្ទីរសុខាភិបាលទាំងអស់ ត្រូវបង្កលក្ខណៈឱ្យមានភាពល្អប្រសើរនូវការបម្រើសេវាសុខាភិបាល បច្ចេកទេសព្យាបាល ពិនិត្យឱសថឱ្យបានគ្រប់គ្រាន់ និងជំរុញអ្នកជំនាញចុះអង្កេតស្រាវជ្រាវតំបន់ដែលមានហានីភ័យខ្ពស់ ដើម្បីវាយតម្លៃ និងគ្រប់គ្រងស្ថានការណ៍។ លើសពីនេះ ត្រូវបង្កើនការតាមដានប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពសាធារណៈ ជំងឺឆ្លងនានា ដែលអាចនឹងមានកត្តាប្រឈមពីបណ្តាប្រទេសនានាគ្រប់ពេលវេលា។






-
ព័ត៌មាន1 week agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ