ព័ត៌មាន
សម្ដេចធិបតី សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថ្លែងកោតសរសើរ សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា របស់ក្រសួងអប់រំ ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតជាពិសេសការកែទម្រង់ឧត្តមសិក្សា។
សម្ដេចធិបតី បានបញ្ជាក់ថា តាមរយៈការកែទម្រង់វិស័យអប់រំជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននឹងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល ក៏មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនសិស្ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក វិស័យឯកជននានាជាដៃគូ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ ចាប់តាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តមសិក្សា៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣