ព័ត៌មាន
កម្ពុជាកំពុងជំរុញអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដើម្បីឱ្យវិស័យនេះមាននិរន្តរភាព
កម្ពុជាបាននិងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដោយមានគោលដៅពន្លឿនកិច្ចដំណើរការនៃការអភិវឌ្ឍ ឧស្សាហកម្មនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព បង្កើនដល់បរិមាណនៃការផលិត និងការឆ្លើយតបទៅនិងតម្រូវការទីផ្សារនាំចេញ។
ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មកម្ពុជាថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មមានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះការប្រើប្រាស់បច្ចេក វិទ្យានេះត្រូវបានកំពុងជំរុញថែមទៀត ព្រោះការយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងឧស្សាហកម្ម បានជួយកាត់បន្ថយថ្លៃដើម បង្កើន ល្បឿនផលិត កាត់បន្ថយការខូចខាត និងត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបាន ការវិនិយោគលើអេឡិចត្រូនិច, ឧស្សាហកម្មផ្គុំ និងដំឡើងយានយន្ត, រោងចក្រផលិតសំបក់កង់ឡាន, និងរំពឹងថា ទៅពេលអនាគត ឧស្សាហកម្មធុនធំនឹងហូរមកកម្ពុជាកាន់តែច្រើន។
ឯកឧត្តម បន្តឱ្យដឹងថា ពាក់ព័ន្ធវិស័យឧស្សាហកម្មនេះ ពីមុនឧស្សាហកម្មកម្ពុជាភាគច្រើនគឺប្រើដោយកម្លាំងមនុស្ស បច្ចុប្បន្ន ឧស្សាហកម្មកម្ពុជាកំពុងប្រើប្រាស់ប្រាស់ប្រព័ន្ធឌីជីថលរួចហើយ តែកម្ពុជានៅត្រូវការបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនដល់ខ្សែ ច្រវាក់ផលិតកម្ម។ ព្រោះថាការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់នេះ គឺមានគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជាឱ្យមាន និរន្តរភាព ខណៈដែលពិភពលោកបាននិងកំពុងអភិវឌ្ឍន៍ឧស្សាហកម្មឱ្យទៅជាអេកូ-ឧស្សាហកម្ម (ជាគោលគំនិតមួយដែលសិក្សា និងយកតម្រាប់តាមប្រព័ន្ធធម្មជាតិ ដោយបំប្លែងដំណើរការឧស្សាហកម្មប្រពៃណី ឱ្យទៅជាប្រព័ន្ធរង្វិលជុំ)។
ជុំវិញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោង ចក្រ ទុនវិនិយោគតម្លៃផលិតកម្ម និងចំនួនការងារ ជាក់ស្តែងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុង ដំណើរការ ដែលចុះបញ្ជីនៅក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣១៩ រោងចក្រ, កម្លាំងពលកម្មមានចំនួនជាង ១,៣ លាននាក់ ក្នុងនោះស្រីមានជាង ៩៤ ម៉ឺននាក់ ។ ចំណែកទុនវិនិយោគសរុបមានប្រមាណជិត ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៥ ប៊ីលានដុល្លារអាមេរិក ស្មើជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣