ព័ត៌មាន
សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែងក្នុងខេត្តកណ្តាលត្រូវបានអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ និងមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃប្លាស្ទិក ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានរកឃើញករណីមិនបានគោរពបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថានត្រឹមត្រូវ។
ក្រុមការងារបានចាត់វិធានការឱ្យសិប្បកម្ម ត្រូវបញ្ឈប់បង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្មត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងត្រូវរៀបចំអាងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់សំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក។ លើសពីនេះ សិប្បកម្មត្រូវធ្វើការស្តារកំសំណល់ប្លាស្ទិកប្រមាណ ១០០ម៉ែត្រគូប ឱ្យក្រុមហ៊ុនដឹកជញ្ជូន ដឹកចេញដោយក្រុមហ៊ុនផ្តល់សេវាដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ នៅក្រសួងបរិស្ថាន។
លើសពីនេះ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខ ដោយតម្រូវឱ្យសិប្បកម្មបញ្ឈប់បង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្មត្រូវរងពិន័យអន្តរការណ៍ លើករណីដូចជា៖
– ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង យោងតាមមាត្រា ៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
– ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក យោងតាមមាត្រា ២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
– ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា ១៧៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
។និងសិប្បកម្មត្រូវផ្តល់សំណងការខូចខាតដល់បរិស្ថាន និងសុខភាពសាធារណៈតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ អនុលោមតាមមាត្រា ១៦២ និងមាត្រា១៦៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣