ព័ត៌មាន
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់ទៅពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាដោយផ្ទាល់
អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ចង់ទៅពិនិត្យស្ថានភាពជនភៀសសឹកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដោយផ្ទាល់ភ្នែក ដើម្បីឈ្វេងយល់ពីទុក្ខលំបាកយ៉ាងពិតប្រាកដរបស់ជនភៀសសឹកកម្ពុជាដែលរងគ្រោះដោយសារសង្គ្រាមរវាងកម្ពុជា និងថៃ។
លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា បានលើកឡើងនៅបំណងរបស់លោកបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរចំពោះលោក អេនឌ្រូ ដែលទទួលបានការតែងតាំងធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជំនួសឱ្យលោក វីទីត ម៉ុនតាប៊ន ដែលបានលាលែងពីតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ ពេលកន្លងទៅ។
សម្ដេចតេជោសង្ឃឹមថា តាមរយៈជំនួបរវាងសម្ដេចតេជោ និងលោក អេនឌ្រូ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ លោកនឹងអាចឈ្វេងយល់អំពីវឌ្ឍនភាពបន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះលោក អេនឌ្រូ បានសម្ដែងនូវការអរគុណជាអនេកប្បការ និងវាយម្លៃខ្ពស់ ចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសមនាពេលនេះ។ លោកវាយតម្លៃខ្ពស់ថា ការដែលសម្ដេចតេជោ អនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសមនេះគឺជាសញ្ញាដ៏វិជ្ជមាន ដ៏ល្អមួយដែលបង្ហាញអំពីការផ្ដល់តម្លៃទៅលើការជជែកពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស ហើយលោកបានលើកឡើងថា កាលពីលោកធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានឱកាសជួបជាមួយមេដឹកនាំកំពូលៗនោះឡើយ។
លោកបានរម្លឹកឡើងថា នូវប្រសាសន៍របស់សម្ដេចតេជោ ក្នុងពេលដែលលោកធ្វើជាអ្នករាយការណ៍ពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងពេលនោះ នៅពេលដែលមានការកាត់ទោសប្រហារជីវិតចំពោះអ្នកទោសមីយ៉ាន់ម៉ា, សម្ដេចតេជោក៏បានអំពាវនាវឱ្យមានការបន្ធូបន្ថយទោស, ដោយលោកមានការចាប់អារម្មណ៍ និងរីករាយយ៉ាងខ្លាំងចំពោះការអំពាវនាវរបស់សម្ដេចតេជោនាពេលនោះដែលសម្ដេចតេជោ នៅដឹកនាំជានាយករដ្ឋមន្រ្ដី និងជាប្រធានអាស៊ានផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ បានអរគុណដែលលោកអេនឌ្រូ ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានទទួលស្គាល់នូវចំណុចល្អរបស់កម្ពុជាជាពិសេសការផ្ដល់សច្ចាប័នក្នុងការទទួលស្គាល់សន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សអន្តរជាតិ និងកម្ពុជាបានទទួលយកអនុសាសន៍ជាង ៨០ភាគរយ ដែលនេះជាការទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានអរគុណផងដែរចំពោះការចាប់អារម្មណ៍លើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសចំពោះការគ្រោងចុះទៅពិនិត្យមើលស្ថានភាពដោយផ្ទាល់ចំពោះការរស់នៅរបស់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនដែលទទួលរងផលប៉ះពាល់កើតចេញពីសង្គ្រាមរវាងកម្ពុជា និងថៃ។
សម្ដេចតេជោ សង្ឃឹមថាលោក អេនឌ្រូ នឹងបានឃើញអំពីទិដ្ឋភាពជាក់ស្ដែងថា តើប្រជាជនកម្ពុជាដែលជាជនភៀសសឹកនោះទទួលរងនូវផលប៉ះពាល់ និងទុក្ខលំបាកពិតប្រាកដយ៉ាងដូចម្ដេចខ្លះដោយផ្ទាល់តែម្ដង។ សម្ដេចតេជោ ក៏បានពន្យល់ អំពីសារបាននៃការកើតឡើងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាឱ្យបានយល់ផងដែរ»៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣