ព័ត៌មាន
ក្រុមហ៊ុនឯកជនមកពីចិនចំនួន៧០ មកឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជា
សមាគមអតីតយុទ្ធជន និងនិវត្តជន នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន ក្នុងគោលបំណងទទួលស្វាគមន៍ប្រតិភូក្រុមហ៊ុនឯកជន និងធុរជនមកពីតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនចំនួន៧០ ដើម្បីបង្ហាញសក្តានុពលវិនិយោគរបស់កម្ពុជា ជាពិសេសផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តាក់ទុនលើវិស័យឧស្សាហកម្មនានា ដើម្បីបង្កើតរោងចក្រ និងលើកកម្ពស់សេដ្ឋកិច្ច។
ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថា វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន ធ្វើឡើងក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» ដែលជាផ្នែកដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពរស់នៅអតីតយុទ្ធជន និងនិវត្តជន ហើយវេទិកានេះ ក៏នឹងនាំទៅដល់ការជួយជ្រោមជ្រែងក្នុងការបង្កើនកិច្ចការធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងកាលានុវត្តភាពនៃការវិនិយោគដ៏មានសក្តានុពលនានានៅកម្ពុជា។
ដើម្បីលើកកម្ពស់កម្មវិធី ក៏ដូចជាដំណើរទស្សនកិច្ចក្រោយចប់វេទិកានេះទទួលបានជោគជ័យ ឯកឧត្តម ម៉ម វណ្ណឌី បានលើកឡើងដោយស្នើឱ្យភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ ដោយស្វែងយល់ពីបរិយាកាសអំណោយផលនៃកិច្ចការធុរកិច្ចនិងវិនិយោគនៅកម្ពុជាដើម្បីលើកកម្ពស់ដំណើរការធុរកិច្ចចម្រុះជាប្រព័ន្ធ សំដៅចូលរួម និងធានាបាននូវផលិតភាពខ្ពស់ និងាករអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងការដាក់ចេញនូវឱកាសសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនានាដែលលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមសម្រាប់អតីតយុទ្ធជន និងនិវត្តជនជាដើម។
នៅក្នុងអង្គវេទិកា លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានលើកឡើងឱ្យដឹងថា ការដឹកនាំប្រតិភូពាណិជ្ជករមកកាន់កម្ពុជានាពេលនេះ គឺដើម្បីបន្តដើរតួនាទីជាស្ពានចម្លងនៃសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ី បន្តរឹតចំណងមិត្តភាព រវាងក្វាងស៊ី និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងកម្រិតខ្ពស់រវាងភាគីទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការផ្លាស់ប្តូរវប្បធម៌។
លោកបានបន្តថា មិនមែនជាទីបញ្ចប់នៃកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់ភាគីទាំងពីរក្នុងការបង្កើតដៃគូសហប្រតិបត្តិការរយៈពេលវែង។ លោករំពឹងទៀតថា តាមរយៈការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនាពេលនេះ នឹងអាចជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើនទៀត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបន្ថែមទៀត និងបង្កើតយន្តការសហប្រតិបត្តិការដែលមានស្ថិរភាព និងប្រសិទ្ធភាពជាងមុន៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣