ព័ត៌មាន
ក្រសួងធម្មការ និងសាសនា បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ដោយមានអ្នកចូលរួមជាង ៩០០នាក់
រយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង បានបញ្ចប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងធម្មការ និងសាសនា រួចរាល់តាមការគ្រោងទុក។ ក្នុងដំណើរការចុះជំរឿនមន្ត្រីជាក់ស្តែងនេះ គណៈកម្មការជំរឿន បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះទីស្តីការក្រសួងធម្មការ និងសាសនា ដោយមានអ្នកចូលរួមប្រមាណជាង ៩០០នាក់ បានចូលរួមក្នុងដំណើរការនៃការធ្វើជំរឿននេះផងដែរ។
គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួងធម្មការ និងសាសនា ដែលបានចូលរួមសហការ និងបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធីតាមការណែនាំរបស់គណៈកម្មការជំរឿន ដើម្បីឱ្យដំណើរការនៃការចុះជំរឿន បានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣