ព័ត៌មាន
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមប៉ែន បូណា បានគូសថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺមានរយៈពេលមួយឆ្នាំគត់ ដែលយោធាថៃបានផ្តើមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោលចូល ដោយបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើននាក់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងបានបំផ្លាញប្រាសាទបុរាណខ្មែរនៅតាមបណ្តោយព្រំដែនជាដើម។ លើសពីនេះទៀតរហូតមកដល់ពេលនេះនៅមានពលរដ្ឋខ្មែរ ជាងពីរម៉ឺននាក់ទៀតដែលមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានដោយសារតែការរារាំងរបស់យោធាថៃ។
តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំមកនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចងចាំជានិច្ចចំពោះទង្វើឈ្លានពានរបស់ភាគីថៃ ដែលបានរំលោភបំពានមកលើទឹកដីកម្ពុជា ប៉ុន្តែក្រោយការឈ្លានពានពីសំណាក់ភាគីថៃ ទាំងរាជរដ្ឋាភីបាល វីរកងទ័ព ប្រជាពលរដ្ឋខ្មែរគ្រប់រូបបាន ក្រោកឈរព្រមគ្នាប្រឆាំងចំពោះការឈ្លានបាននេះ ដោយបានប្រកាសទៅកាន់សហគមន៍អន្តរជាតិអំពីការ បំពានយ៉ាងកំរោលរបស់យោធាថៃនេះផងដែរ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ទៀតថា ក្រោយការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធ ថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈនយោបាយការទូតយ៉ាងសកម្មបានបញ្ចប់សង្រ្គាមឈ្លានពានរបស់យោ ធាថៃនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ក្រោយមានការជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិ ពិសេសនោះ គឺមានអាមេរិក ចិន និងម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្តូរវេននាពេលនោះ។ បន្ទាប់មកក៏មានសេចក្តី ថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពូនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ទាហានថៃបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពូ ហើយបានបើកការបាញ់ប្រហារជាលើកទីពីរនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ យន្តចម្បាំង គ្រាប់បែកចង្កោម បាញ់ផ្លោងយ៉ាងព្រៃផ្សៃ និងយ៉ាងកំរោលចូល ដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់មួយចំនួននៅតាមបណ្តោយព្រំដែន ដោយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ព្រមទាំងច្បាប់អន្តរជាតិជាដើម ប៉ុន្តែក្រោមការខិតខំនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក៏មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាថ្មីនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
តែយ៉ាងណាក៏ដោយក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក្តី ក៏ទាហានថៃនៅតែបន្តបំពាននូវកិច្ចព្រមព្រៀងខាងលើនេះ ដោយបានដាក់រាយបន្លាលួស ទូកុងតឺន័រ ធ្វើ សកម្មភាពបំផ្លិតបំផ្លាញផ្ទះសម្បែងខ្មែរ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប និងសាងសង់សំណង់ថ្មីៗ ដើម្បី បង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ដោយមានចេតនាចង់កាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍។ ប៉ុន្តែរាជ រដ្ឋាភិបាលកម្ពុជាតែងតែប្រកាសតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាប្រឆាំង ចំពោះទង្វើឈ្លានពានរបស់យោធាថៃនេះ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣