ព័ត៌មាន
សម្តេចធិបតី៖ កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច ហើយមួយវិញទៀត ការលើកស្ទួយស្រ្តីមិនត្រឹមតែជាកាលានុវត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបង្កើននូវសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាបានប្រើពាក្យថា«មេ» ក្នុងន័យនេះគឺសំដៅថា នៅគ្រប់មជ្ឈដ្ឋានទាំងអស់នៅកម្ពុជាគឺបានផ្តល់តម្លៃដល់ ស្រ្តីក្នុងភាពជាអ្នកដឹកនាំគ្រប់កាលៈទេសៈទាំងអស់ ។ជាមួយគ្នានេះសម្តេច បានបន្ថែមទៀតថា នៅកម្ពុជាមូលដ្ឋានគ្រឹះ នៃសង្គមដែលប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងភាពធនត្រូវបានរួមចំណែក និងបង្កើតឡើងដោយស្រ្តីជាច្រើនជំនាន់។
នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុៈវិស័យយ៉ាងធំធេង ក្នុងការលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត ហើយក្នុងនាមសម្តេចផ្ទាល់សូមប្រកាសគាំទ្រជានិច្ចចំពោះការតស៊ួររបស់ស្ត្រីគ្រប់រូប។ ជាស្តែងរាជរដ្ឋាភិបាលកម្ពុជាមាន ក្រសួងកិច្ចការនារីជាសេនាធិការ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការកសាងបរិយាកាសគាំទ្រដល់ សហគ្រិនស្រ្តីតាមរយៈការសម្របសម្រួល និងការបង្កើតបណ្តាញស្រ្តី ដូចជាសមាគមសហគ្រិនស្រ្តីកម្ពុជាWCA សហគ្រិនស្រ្តីអ្នកជំនួញកម្ពុជា ព្រមទាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ច និង ភាពចំាបាច់ក្នុងការផ្តល់ជំនាញដល់ស្រ្តី និងសហគ្រិនស្រ្តីជាដើម៕អត្ថបទ បាន ចក់

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦