ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់ដំណាំស្រូវ និងវិធានការចំពោះមុខក្នុងការត្រៀមបង្ការ និងសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័ន រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងតំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងចុះជួយអន្តរាគមន៍ពីផលប៉ះពាល់ដំណាំស្រូវជូនប្រជាកសិករតាមបណ្តាខេត្តដែលកង្វះទឹកស្រោចស្រព។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងជំនាញបានចុះអន្តរាគមន៍គ្រប់មធ្យោបាយ ដើម្បីបញ្ជូនទឹកពីប្រព័ន្ធធារាស្រ្តដែលអំណោយផលទៅស្រោចស្រពដល់ដំណាំស្រូវ ដែលមានទាំងការបង្ហៀរតាមសំណង់ស្ទាក់ទឹក និងប្រឡាយ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនបូមទឹកផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាឱ្យធ្វើការអន្តរាគមន៍ជាចាំបាច់ ចំពោះកង្វះទឹកស្រោចស្រពដំណាំស្រូវដែលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានលើកឡើងដល់ក្រសួង-ស្ថាប័ន សហការពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ និងការខូចខាតជាក់ស្តែង ដើម្បីលើកសំណើទៅគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងការឆ្លើយតបទៅលើការផ្តល់ពូជស្រូវសម្រាប់ដំណាំស្រូវប្រជាកសិករណាដែលខូចខាតទាំងស្រុង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា រាប់តាំងពីក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន រហូតបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តចាត់ទុកកិច្ចការអាទិភាពចំពោះបញ្ហាទឹកជាកិច្ចការសំខាន់ ក្នុងការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីជួយដល់វិស័យកសិកម្ម។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ក្រសួង-ស្ថាប័ន ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានតួនាទី ក្នុងការចូលរួមអនុវត្តទាំងបច្ចេកទេស និងផែនការសកម្មភាពទាំងឡាយណាដែលឆ្លើយតបនឹងគ្រោះមហន្តរាយទៅតាមវិស័យរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យបានជាអតិបរមា។
សូមជម្រាបថា យោងតាមរបាយការណ៍មានខេត្តចំនួន៨ បានប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងនោះ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន ខណៈខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ មានដំណាំស្រូវប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕
-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន