ព័ត៌មាន
ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុងឆមាសទី១ឆ្នាំនេះ
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារិម និងគ្រាប់ស្វាយចន្ទី មានកំណើនឡើងល្អប្រសើរ គិតជាទឹកប្រាក់សរុបមានប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយផលិតផល ទាំងនេះបានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញរបស់កម្ពុជា។
ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ អំពីការធ្វើពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថានិងថយល្បឿន ប៉ុន្តែនៅមានភាពធន់ ដោយ សម្រេចបានកំណើន ៣,៥% ដែលត្រូវបានគាំទ្រដោយកំណើនល្អនៃការនាំចេញ ការវិនិយោគផ្ទាល់បរទេស និងការកើនឡើងនៃ ផលិតកម្មក្នុងស្រុក។
ជាក់ស្តែងនៅក្នុងរយៈ ៦ ខែ ឆ្នាំ២០២៦, ផលិតផលសំខាន់ៗដែលបានជួយជ្រោមជ្រែងដល់ការនាំចេញរបស់កម្ពុជារួមមាន៖ ផលិតផលកាត់ដេរ មានទឹកប្រាក់ ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជាង ៦ ភាគរយ, គ្រាប់ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើន ៤៨ ភាគរយ, សំបកកង់រថយន្តជាង ១ ពាន់លានដុល្លារ កើន ៥៥ ភាគរយ, គ្រឿងសង្ហារិម ៧៧០ លានដុល្លារ កើនជាង ៣៨ ភាគរយ និងការនាំចេញគ្រឿងអេឡិចត្រូនិច មានទឹកប្រមាណ ៦២១ លានដុល្លារ កើនជាង ៣៧ ភាគរយ ធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។
ចំណែកការនាំចូលដែលគាំទ្រជាវត្ថុធាតុដើម និងតម្រូវការប្រើប្រាស់ក្នុងស្រុក ក៏ដូចជារួមចំណែកដល់ចំណូលពន្ធគយ, នៅ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះដែរ រួមមាន៖ ការនាំចូលវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ អាមេរិក កើនជាង ៧ ភាគរយ, ប្រេងឥន្ធនៈជិត ៣,៤ ពាន់លានដុល្លារអាមេរិក កើនជិត ៣៩ ភាគរយ, សម្ភារៈនិងបរិក្ខាសំណង់ជាង ១,៦ ពាន់លានដុល្លារអាមេរិក កើន ០,១ ភាគរយ, ការនាំចូលយានយន្ត ជាង ១,៥ ពាន់លានដុល្លារអាមេរិក កើនជិត ៣២ ភាគរយ និងការនាំចូលម្ហូបអាហារ និងភេសជ្ជៈ មានចំនួនទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក កើន ៣៩ ភាគរយ ធៀបរយៈពេល ដូចគ្នានិងឆ្នាំ២០២៥។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា បើយោងតាមរយៈរបាយការណ៍គយ និងរដ្ឋាករកម្ពុជា, នៅក្នុង រយៈពេល ៦ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារ កើនជាង ១៩ ភាគរយ ខណៈការនាំចូលពីបរទេសមាន ចំនួនជាង ១៩,៨ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣