ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអនុមោទនា ពិធីបុណ្យចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារអនុមោទនា ពិធីបុណ្យចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា ដែល ពិធីបុណ្យចូលព្រះវស្សានឹងចាប់ផ្ដើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសរសេរនៅក្នុងសារថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
សម្ដេចបានថ្លែងថា បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
សម្ដេចធិបតីបានថ្លែងថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។
សូមជម្រាបថា នៅក្នុងពិធីបុណ្យចូលព្រះវស្សា និងជាថ្ងៃប្រារព្ធ បុណ្យអាសាឡ្ហបូជា នៅក្នុងព្រះពុទ្ធសាសនា។ បើទោះបីជាតាមព្រះវិន័យ ព្រះសង្ឃត្រូវចូលកាត់វស្សាពេញផ្លូវការនៅថ្ងៃ ១រោច ខែអាសាឍ ក៏ដោយ ប៉ុន្តែពិធីកម្មសាសនារបស់ពុទ្ធបរិស័ទចាប់ផ្ដើមធ្វើឡើងតាំងពីល្ងាចថ្ងៃ១៥កើតនេះម្ល៉េះ។
នៅក្នុងពិធីនេះ មានសកម្មភាពសំខាន់ៗនៅល្ងាចថ្ងៃ១៥កើត ខែអាសាឍមួយចំនួនដូចជា ការហែទៀនវស្សា និងទេយ្យទាន៖ ប្រជាពុទ្ធបរិស័ទ ចាស់ទុំចំណុះជើងវត្ត នាំគ្នាដង្ហែទៀនវស្សា សំពត់សាដក (សំពត់ងូតទឹកភ្លៀង) អង្ករ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗ ហែជុំវិញព្រះវិហារចំនួន ៣ជុំ។ ក្រោយពីហែរួច ពុទ្ធបរិស័ទបាននាំគ្នាចូលក្នុងព្រះវិហារ ដើម្បីធ្វើកិច្ចវេរប្រគេនទៀនវស្សា និងគ្រឿងឧបភោគបរិភោគទាំងនោះប្រគេនដល់ព្រះសង្ឃ។ ព្រះសង្ឃសម្តែងធម៌ទេសនាអំពីរឿងរ៉ាវទាក់ទងនឹងបុណ្យចូលព្រះវស្សា និងបុណ្យអាសាឡ្ហបូជា ដើម្បីឱ្យពុទ្ធបរិស័ទបានយល់ដឹងកាន់តែច្បាស់។ ចំណែកទៀនវស្សាដែលបានប្រគេនរួច នឹងត្រូវអុជបំភ្លឺនៅក្នុងព្រះវិហារ ហើយត្រូវរក្សាឱ្យឆេះជានិច្ចមិនឱ្យរលត់ឡើយ រហូតអស់រយៈពេល ៣ខែពេញ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣