ព័ត៌មាន
អ្នករាយការណ៍ពិសេស UN ៖ ជនភៀសសឹកកម្ពុជាគួរត្រូវបានត្រឡប់ទៅភូមិឋានវិញដោយគ្មានការរារាំង
ភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះថា ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រកបរបរមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំង។
លោក ថម អេនឌ្រូ បានធ្វើដំណើរទៅកាន់ព្រំដែនដើម្បីមើលផលប៉ះពាល់នៃជម្លោះនេះដោយផ្ទាល់ និងជួបជាមួយក្រុមគ្រួសារភៀសសឹកកម្ពុជា ដែលបានពិពណ៌នាជាញឹកញាប់ដោយទឹកភ្នែកអំពីអ្វីៗទាំងអស់ដែលពួកគេបានបាត់បង់ និងបាននិយាយអំពីភាពភ័យរន្ធត់ និងការឈឺចាប់នៃការទម្លាក់គ្រាប់បែក និងការជួសឆាយបំភ្លេចបំផ្លាញភូមិឋាន និងផ្ទះសម្បែងរបស់ពួកគេដោយក្រុមយោធាថៃ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ៦៥០, ០០០ នាក់ ត្រូវបានភៀសសឹកនៅតាមតំបន់ព្រំដែន កាលពីចុងឆ្នាំកន្លងទៅ ហើយក្នុងនោះជនភៀសឹកកម្ពុជាជាង ២០, ០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ ទៅវិញបាននៅឡើយ។ យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ។ កិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រវាង ប្រទេសថៃ និងប្រទេសកម្ពុជា បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ ហេតុនេះ ជាការចាំបាច់ណាស់ដែលប្រទេសថៃ និងកម្ពុជា ត្រូវធ្វើការរួមគ្នា ដើម្បីព ន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះ។ ពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញ ហើយ ពួកគេសក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបាន។
លោកមានប្រសាសន៍ថា៖« ខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋស៊ីវិល ហើយពួកគាត់បានប្រាប់ខ្ញុំថា ពួក គាត់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានទេ ដោយសារតែភូមិ និងទីប្រជុំជននានាដែលពួកគាត់ ធ្លាប់រស់ គឺមានទាហានថៃកាន់កាប់។ ខ្ញុំបានធ្វើដំណើរទៅដល់អតីតទីប្រជុំជនជាយដែនមួយ ហើយ បានមើលឃើញរបាំង និងលួសបន្លា ដែលគេបានដាក់ដើម្បីរារាំងប្រជាពលរដ្ឋ រួមទាំងប្រជាជនដែលខ្ញុំបានជួបសន្ទនាជាមួយផង មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញបាន។ ខ្ញុំបានឃើញ ផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារគ្រាប់កាំភ្លើង សិប្បកម្ម និងឃ្លាំងស្តុកទំនិញដែលបានខូចខាត ហើយថែមទាំងបានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះមួយគ្រាប់នៅក្នុងគំនរសំណង់បែកបាក់ទាំងនោះទៀតផង»។
បើតាមលោក ថម អេនឌ្រូ បានប្រកាសថា លោមានឆន្ទៈ និងបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយទាំងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះនេះ។ លោកបានសង្កត់ធ្ងន់ជាពិសេសថា ការដោះស្រាយជម្លោះនេះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី គឺពិតជាមានសារៈ សំខាន់ខ្លាំងណាស់ ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ និងរស់នៅក្នុង បរិយាកាសដែលមានស្ថិរភាព និងសុវត្ថិភាព និងអាចចាប់យកឱកាសសេដ្ឋកិច្ចពីពាណិជ្ជកម្មតាមព្រំដែន៕
អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣