ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ហើយ ក្រសួងបរិស្ថាន បន្តផ្តល់កិច្ចសហការ និងការសម្របសម្រួល ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងបែបបនេះ ក្នុងឱកាសទទួលជួប សម្តែងការគួរសមនិងរាយការណ៍ការងារអំពីវឌ្ឍនភាព នៃគម្រោងបណ្តាញខ្សែកាប្លិ៍អុបទិក លើគោកនៅប្រទេសកម្ពុជា និងគម្រោងបណ្តាញខ្សែកាប្លិ៍ ក្រោមបាតសមុទ្រ AAE-1 ដឹកនាំដោយលោក He Leping អគ្គនាយកក្រុមហ៊ុនCFOCN នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព គឺក្រសួងបរិស្ថាន តែងតែផ្ដល់ការគាំទ្រជានិច្ច ដល់គម្រោងវិនិយោគទាំងឡាយណានៅកម្ពុជា ហើយជាមួយគ្នានេះក្រសួងក៏ពង្រីកដៃគូជាមួយដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍ និងភាគីពាក់ព័ន្ធ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងស្រមតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញទុនអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែង។
ក្នុងឱកាសនោះ លោក He Leping អគ្គនាយកក្រុមហ៊ុនCFOCN បានថ្លែងអំណរគុណចំពោះការគាំតញរនិងលើកទឹកចិត្តពីក្រសួងបរិស្ថាន និងបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំគ្រប់គ្រងវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបាន គាំទ្របន្ថែមទៀត ចំពោះក្រុមហ៊ុនវិនិយោគបច្ចុប្បន្ន ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន។









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣