ព័ត៌មាន
សាលាដែលមានសិស្សជាប់និទ្ទេសAច្រើន និងអត្រាសិស្សជាប់បាក់ឌុបខ្ពស់ នឹងចាត់ជាសាលាគំរូ
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនដែលមានសិស្សជាប់និទ្ទេស A ច្រើន ក៏ដូចជាសាលារៀនដែលមាន អាត្រាសិស្សជាប់បាក់ឌុបច្រើន លើសពីអាត្រាជាប់បាក់ឌុបជាតិ គឺនឹងត្រូវចាត់ទុកជាសាលារៀនគំរូ។ ការក្លាយជាសាលារៀនគំរូ ក្នុងករណីទាំងនេះ សាលារៀនក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួនផងដែរ។ នេះជាការលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងបាក់ឌុប កាលពីរសៀល ថ្ងៃទី ៦ ខែសីហា។
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទកាលពីម្សិលម៉ិញនេះ បានលើកឡើងជាការលើកទឹកចិត្តជាច្រើន ដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំប្រឡងឱ្យជាប់ ដើម្បីខ្លួនឯង ក៏ដូចជាមុខមាត់សម្រាប់សាលារៀនរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា សាលារៀនដែលមានសិស្សប្រឡងជាប់បាក់ឌុបបាននិទ្ទេស Aច្រើន ក៏ដូចជាសាលារៀនដែលមានអាត្រាជាប់បាក់ឌុបខ្ពស់ ១០០ភាគរយ ៩៥ភាគរយ ឬខ្ពស់ជាងអាត្រាជាប់បាក់ឌុបថ្នាក់ជាតិ គឺនឹងត្រូវចាត់ទុកជា សាលារៀនគំរូ។ ការក្លាយជាសាលារៀនគំរូនេះ ក្រសួងក៏មានការលើកទឹកចិត្តជាថវិកា មួយចំនួន។ កន្លងទៅ ក៏មានសាលារៀនជាង ៤០០ទៅហើយ ដែលបានជាប់ជាសាលារៀនគំរូ។
គួរកត់សម្គាល់ថា ការប្រឡងបាក់ឌុប សាលារៀនដែលមានសិស្សជាប់និទ្ទេស Aច្រើន គួរឱ្យកត់សម្គាល់នោះ គឺវិទ្យាល័យព្រះស៊ីសិវត្ថិ ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ សាលារៀននេះ មានភាពជោគជ័យខ្លាំងលើការដណ្ដើមនិទ្ទេស A រៀងរាល់ឆ្នាំ។ បើចំពោះសាលារៀន ដែលមានអាត្រាសិស្សជាប់បាក់ឌុបខ្ពស់រៀងរាល់ឆ្នាំ ហើយឆ្នាំខ្លះជាប់១០០ភាគរយនោះ គឺជា វិទ្យាល័យដើមឬស ដែលមានទីតាំងនៅជនបទ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបក្នុងឆ្នាំនេះ កាន់តែខិតចូលមកដល់។ ការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១០ ទី ១១ សីហា ទូទាំងប្រទេស។ ការប្រកាសលទ្ធផលគ្រោងធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា សម្រាប់គ្រប់មណ្ឌលប្រឡងទូទាំងប្រទេស។ ការប្រឡងនេះ ក្រសួងអប់រំ នៅតែរក្សាគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ចេះគឺជាប់៕ អត្ថបទ៖ គឹមហុក


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣