ព័ត៌មាន
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ប្រគេនទៀនវស្សាដល់ព្រះសង្ឃគង់ចាំវស្សាចំនួន ៤៩ វត្ត និង ២អាស្រមនៅទូទាំងស្រុកបាទី
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងលោកជំទាវ បានអញ្ជើញវេរប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទានវត្ថុ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៤៩វត្ត និង ២អាស្រមនៅទូទាំងស្រុកបាទី ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តទេពបុរី ស្ថិតក្នុងភូមិខ្នា ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
អញ្ជើញចូលរួមក្នុងពិធីដ៏អធិកអធមនេះ មានវត្តមានឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងារគណបក្ស សមាជិក សមាជិកាគណបក្សទាំង១៥ឃុំ ក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកប្រធានក្រុមប្រឹក្សា លោកអភិបាលនៃគណៈអភិបាលស្រុកបាទី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន មេឃុំ ជំទប់ និងប្រជាពលរដ្ឋប្រមាណជា៦០០នាក់។
ពិធីវេរប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទានវត្ថុ នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធិកអធម ប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងជាការចូលរួមថែរក្សា លើកតម្កើង និងបន្តប្រពៃណីដ៏ល្អផូរផង់របស់ជាតិក្នុងឱកាសចូលព្រះវស្សា៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣