ព័ត៌មាន
កម្ពុជា-ICRC ពង្រឹងកិច្ចសហប្រតិបត្តិការផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌
ឯកឧត្ដម កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោកAlain Aeschlimann, Advisor, Security and Crisis Management (SCMS) Unitនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជាជាមួយ ICRC ដោយផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌ និងកិច្ចសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរយៈការចុះសួរសុខទុក្ខផ្ទាល់ និងការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ជនភៀសសឹកកម្ពុជាដោយសារជម្លោះ ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការសម្របសម្រួលក្នុងការដោះលែងដោយសុវត្ថិភាព និងការបញ្ជូនត្រឡប់មកវិញនូវយោធាកម្ពុជាទាំង១៨ រូប ដែលត្រូវបានចាប់ខ្លួនដោយទាហានថៃក្រោយបទឈប់បាញ់ និងការលើកកម្ពស់ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងលើកកម្ពស់ការឆ្លើយតបផ្នែកមនុស្សធម៌ឱ្យទាន់ពេល និងកាន់តែមានប្រសិទ្ធភាពជូនចំពោះប្រជាពលរដ្ឋរងគ្រោះ។




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣