ព័ត៌មាន
រដ្ឋមន្ត្រីនៃក្រុមប្រទេស LDC កំពុងជំរុញការបង្កើមហិរញ្ញប្បទានអាកាសធាតុសម្រាប់ការឆ្លើយតបផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
រដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ ៖នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថា គន្លឹះដោយបានបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាវិស័យវិស័យកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ ។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ញន់ថា កម្ពុជាបានប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0) ដោយកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥ % ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ និងសហគមន៍អន្តរជាតិត្រូវរក្សាសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ តាមឆន្ទៈនៃសេចក្តីសម្រេចកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍន៍ត្រូវបង្កើននូវកញ្ចប់ថវិកាសម្រាប់ការដោះស្រាយ និងឆ្លើយតបការប្រែប្រួលអាកាសធាតុតាមការស្នើសុំរបស់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC)។
កម្ពុជាក៏បានចូលរួមរៀបចំសេចក្តីប្រកាសរួមទីក្រុងឌីលីឆ្នាំ ២០២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងបង្ហាញពីជំហររួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) ឆ្ពោះទៅកាន់ COP31 ដោយអំពាវនាវឱ្យបង្កើនសកម្មភាពអាកាសធាតុឱ្យកាន់តែរឹងមាំ និងលឿនជាងមុន រក្សានិងសម្រេចឱ្យបានគោលដៅ 1.5°C និងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតស៊ូមតិសម្រាប់ការបង្កើនហិរញ្ញប្បទានអាកាសធាតុ ជាពិសេសសម្រាប់ការសម្របខ្លួន និងការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ NDCs និង NAPs ខណៈពេលដែលធានាថាភាពងាយរងគ្រោះជាក់លាក់ និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុតត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុងលទ្ធផល COP31។





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣