ព័ត៌មាន
រាជរដ្ឋាភិបាលប្ដេជ្ញាបន្តអភិវឌ្ឍទៅមុខ និងថែរក្សាសុខសន្តិភាព ទោះដៃម្ខាងកំពុងតែដោះស្រាយបញ្ហាព្រំដែន
រាជរដ្ឋាភិបាលប្ដេជ្ញាបន្តអភិវឌ្ឍទៅមុខ និងថែរក្សាសុខសន្តិភាព ទោះដៃម្ខាងកំពុងតែដោះស្រាយបញ្ហាព្រំដែនក៏ដោយ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទប្រចាំថ្ងៃ ស្ដីពី ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែកញ្ញា នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាបន្តអភិវឌ្ឍទៅមុខ ដើម្បីបង្កើតសមិទ្ធផលថ្មីៗជូនជាតិ និងប្រជាជន និងបន្តថែរក្សាសុខសន្តិភាព ដែលជាប្រភពនៃសេចក្ដីសុខរបស់ប្រជាពលរដ្ឋ បើទោះជាដៃម្ខាងកំពុងតែខិតខំដោះស្រាយបញ្ហាព្រំដែនយ៉ាងសកម្មយ៉ាងណាក៏ដោយ។
ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការការពារអធិបតេយ្យ បូរភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុត ក្នុងន័យនេះ នយោបាយការទូត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មព្រមៗគ្នា ទាំងការទូតក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងការទូតសភា ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់។
ឯកឧត្តម បានបញ្ជាក់ទៀតថា តាមរយៈកិច្ចការការទូតយ៉ាងសកម្ម គឺពិភពលោកមិននៅស្ងៀមឡើយ ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកម្ពុជា ខណៈការងារការទូតបាន និងកំពុងបន្តធ្វើយ៉ាងសកម្មខ្លាំងក្លា និងរស់រវើករបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងជនភៀសសឹកកម្ពុជា។
ជាក់ស្ដែង យន្តការផ្សះផ្សាដោយបង្ខំ ក្រោមយន្តការអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ (UNCLOS) កំពុងដំណើរការទៅមុខតាមនីតិវិធី ខណៈការវាស់វែងខណ្ឌសីមាព្រំដែនគោក និងការវិលត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅឋានវិញ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លាដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សហគមន៍អន្តរជាតិ៕ អត្ថបទ៖ វ៉ាន់

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣