ព័ត៌មាន
ឯកឧត្តម ប្រាក់ សុខុន៖«កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពី ៧២ ប្រទេស
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងថា នៅក្នុង «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting – REF) ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពីចំនួន ៧២ ប្រទេស។
តាមរយៈកិច្ចសម្ភាសន៍ដែលបានផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍អមដែលកម្ពុជារៀបចំ ដែលហៅថា ព្រឹត្តិការណ៍អមដ៏សំខាន់មួយដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech 2026 នឹងប្រមូលផ្ដុំសហគ្រិន, តំណាងខាងផ្នែកវិស័យឯកជន ក្រុមសហគ្រិនវ័យក្មេង (Start Up) រួមនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។
ឯកឧត្តមបញ្ជាក់ថា៖«គ្រាន់តែអ្នករៀបចំក្នុងព្រឹត្តិការណ៍អម FrancoTech នេះ គឺមានរហូតដល់ ៤៦០០នាក់» ខណៈ ក្នុងព្រឹត្តិការណ៍អមនេះ ក៏នឹងមានកិច្ចប្រជុំមួយទៀត ដែលហៅថា កិច្ចប្រជុំ សហគ្រិនអ្នកនិយាយភាសារបារាំងដែលមានអ្នកចូលរួមចំនួន ១២០០នាក់ចូលរួម មកពីចំនួន ៧២ ប្រទេស។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍អម ក្រៅពីមានព្រឹត្តិការណ៍ FrancoTech ក៏មានព្រឹត្តិការណ៍អមមួយទៀត គឺ «ភូមិហ្វ្រង់កូហ្វូនី» ដែលធ្វើឡើងនៅសួនច្បារខាងមុខវត្តបទុមវត្តី ដែលមកដល់ពេលនេះ ក្រុមការងារបានរៀបចំស្ដង់ចំនួន ១៣០ស្ដង់រួចហើយ ដែលក្នុងនោះស្ដង់ចំនួន ៧៣ សម្រាប់ប្រទេសចំនួន ៥៦ប្រទេស ដើម្បីដាក់បង្ហាញនូវផលិតផលពីស្រុកនានាដែលគេមកចូលរួម មានការសម្ដែងសិល្បៈ ការបង្ហាញសក្ដានុពលលើវិស័យទេសចរណ៍ …ជាដើម និងមានស្ដង់ចំនួន ៣០ស្ដង់ទៀត សម្រាប់ធ្វើការដាក់បង្ហាញម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិកផងដែរ។
កិច្ចប្រជុំដែលអ្នកបានលើកឡើងនោះ គឺ «កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» (Francophone Entrepreneurs Meeting – REF) ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់មួយ ដំណើរការទន្ទឹមនឹងពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល FrancoTech ២០២៦ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
កិច្ចប្រជុំធុរកិច្ចលំដាប់អន្តរជាតិនេះ រៀបចំឡើងដោយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (Alliance des Patronats Francophones – APF) សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra)។ នៅក្នុងកិច្ចប្រជុំនេះនឹងមានការរៀបចំជំនួបពិភាក្សាពាណិជ្ជកម្ម (B2B Meetings) ហ្វ្រង់កូហ្វូនី សន្និសីទ និងវេទិកាតុមូលដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគរួមគ្នារវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន។ ព្រឹត្តិការណ៍នេះ ក៏ជាជាឱកាសសេដ្ឋកិច្ចដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្ដានុពលឌីជីថល និងបរិយាកាសធុរកិច្ចទៅកាន់ឆាកអន្តរជាតិ៕



-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត