ព័ត៌មាន
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
ភ្នំពេញ ៖ កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល និងសកលលោកទាំងមូលក្នុងបេសកកម្មលើកកម្ពស់នូវសុខសន្តិភាពសកល លុបបំបាត់នូវសង្គ្រាមឈ្លានពាន និងប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធី សម្ដៅការពារឱ្យបាននូវអាយុជីវិតដ៏មានតម្លៃរបស់ប្រជាជនស្លូតត្រង់ សម្បត្តិបេតិកភណ្ឌ វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព។
នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញក្នុងសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពីទំនាក់ទំនងការទូតរវាង ទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារហ្វ័រហ្វៀល ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលមានការចូលរួមជាអធិបតីពីលោក ហ្វ្រេដេរិក វ៉ាលីយ៉េ (Frédéric Vallier) អគ្គប្រតិភូសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងលោក ប្រាយអិន ហ្វ័រណារី (Brian Fornari) ប្រធានសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា បានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង និងធានាបានយ៉ាងល្អប្រសើរនូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នមរតកដ៏វិសេសថ្លៃថ្លានេះ កំពុងតែត្រូវបានបន្តពូនជ្រុំថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្ដមអភិបាលបានបន្តទៀតថា ការរៀបចំនូវសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពីទំនាក់ទំនងការទូតរវាងទីក្រុងដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន នឹងបង្ហាញយ៉ាងច្បាស់ពីសុឆន្ទៈរួមគ្នារបស់ថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកនៃសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំងទាំងអស់ ដែលមកពី បណ្តាប្រទេសផ្សេងៗគ្នាមានស្ថានភាពសង្គម ជីវភាពរស់នៅ ទំនៀមទម្លាប់ និងប្រពៃណីផ្សេងៗគ្នា ប៉ុន្តែប្រើប្រាស់នូវភាសាបារាំងដូចគ្នា និងមានស្មារតីរួមគ្នា គឺការស្រឡាញ់ និងឱ្យតម្លៃដល់សន្តិភាព និងការអភិវឌ្ឍ។
គួរបញ្ជាក់ថា នៅសណ្ឋាគារហ្វ័រហ្វៀល កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះដែរ ក៏មានកិច្ចប្រជុំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ផងដែរ ដែលកិច្ចប្រជុំនោះធ្វើឡើងក្រោមអធិបតីភាព លោក សេង វណ្ណៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានពិភាក្សាពាក់ព័ន្ធនិងយ៉េនឌ័រ លើកកំពស់ស្ត្រីក្នុងតំណែងការងារ ទាំងកាងារឯកជននិងការងាររដ្ឋ។ មន្ថែមពីនេះ ក្រោយកិច្ចប្រជុំក៏មានកម្មវិធីសម្ពោធពិព័រណ៌សមិទ្ធិផលសកម្មភាពហ្រ្វង់កូហ្វូនីនៅថ្នាក់មូលដ្ឋាន នៅមជ្ឈមណ្ឌលទីក្រុងឆ្លាតវៃរាជធានីភ្នំពេញខាងលើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំផងដែរ៕













-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ5 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន