Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន

លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាក្យ ៣ម៉ាត់ «ខ្មែរធ្វើបាន» គឺបង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន អាចកសាង និងផលិតនូវផលិតផលដែលមានគុណភាព។

លោកជំទាវមានប្រសាសន៍ដូចនេះ ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានលើកឡើងថា ពាក្យថា «ខ្មែរធ្វើបាន» ក្នុងបរិបទផលិតផលខ្មែរ មិនមែនមានន័យត្រឹមតែខ្មែរអាចផលិតទំនិញបានប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានន័យថា ខ្មែរអាចផលិតផលិតផលដែលមានគុណភាពល្អ សុវត្ថិភាព បង្កើតម៉ាកយីហោដែលមានទំនុកចិត្ត និងមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារផងដែរ។

លោកជំទាវ មានប្រសាសន៍ថា ស្មារតីស្នេហាជាតិអាចបើកឱកាសឱ្យផលិតផលខ្មែរចូលទីផ្សារប្រកួតប្រជែង ប៉ុន្តែដើម្បីរក្សាទីផ្សារឱ្យបានយូរអង្វែង ម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃឱ្យសមរម្យ។

គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ។ ពិព័រណ៍ផលិតផលខ្មែរលើកទី២នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia